កម្ពុជានឹងបើករោង ចក្រផលិតវ៉ាក់សាំង «ស៊ី ណូហ្វាម» ក្នុងស្រុកនៅឆ្នាំ២០២២ ខាងមុខនេះ

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិ លេខ១១និងការ សាងសង់គន្លងផ្លូវថ្មី វាងក្រុងព្រៃវែងនៅ ព្រឹកថ្ងៃទី៦ធ្នូឆ្នាំ២០២១ បានអះអាងថាកម្ពុជា នឹងបើកដំណើរការ រោងចក្រផលិតវ៉ាក់សាំង ការពារជំងឺកូវីដ១៩ប្រភេទ «ស៊ីណូហ្វាម» របស់ប្រទេសចិន នៅក្នុងស្រុកជា លើកដំបូងនាឆ្នាំ ២០២២ខាងមុខនេះ។

បើតាម សម្តេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលនិង ក្រុមហ៊ុនផលិតវ៉ាក់ សាំងរបស់ចិនបាន គាំទ្រនិងយល់ព្រមផ្តល់ សិទ្ធឱ្យកម្ពុជានូវ លទ្ធភាពសាងសង់ រោងចក្រផលិតវ៉ាក់សាំង ក្នុងប្រទេសខណៈ ក្រុមហ៊ុនដែល ទទួលសិទ្ធផលិត វ៉ាក់សាំងក៏បានចុះ ហត្ថលេខាលើកិច្ច ព្រមព្រៀងរួចហើយផងដែរ។

សម្តេចហ៊ុនសែនអះអាង ថានៅពេលដែលកម្ពុជា មានរោងចក្រផលិត វ៉ាក់សាំងក្នុងស្រុកនោះ ក្តីកង្វល់អំពីបញ្ហា កង្វះវ៉ាក់សាំងចាក់ ជូនប្រជាពលរដ្ឋដែល ជាទិសដៅអាទិភាព នឹងលែងជាបញ្ហាទៀត ហើយពីព្រោះកម្ពុជា នឹងអាចផ្គត់ផ្គង់បាន ដោយខ្លួនឯងផ្ទាល់ និងអាចកាត់ បន្ថយការដឹក ជញ្ចូនតាមផ្លូវឆ្ងាយជា ពិសេសវ៉ាក់សាំងអាច លក់ក្នុងតម្លៃសមរម្យ ជាងការបញ្ជាទិញពី ក្រៅប្រទេស។

បន្ថែមពីនេះសម្តេចក៏បាន បញ្ជាក់ទៀតថាក្រៅ តែពីកម្ពុជាមានលទ្ធភាព ប្រើប្រាស់វ៉ាក់សាំង ផលិតក្នុង ស្រុកហើយនោះ កម្ពុជាក៏អាចលក់ ចែកចាយទៅក្រៅ ប្រទេសថែមទៀតផងដែរ។

ប្រសិនបើមានការ បញ្ជាទិញពីប្រទេសក្រៅ។ សម្រាប់សម្តេចហ៊ុន សែនចំពោះវ៉ាក់សាំងដែល ជាផលិតផល សម្រេច នៅកម្ពុជា នោះ កម្ពុជា មានលទ្ធភាព ច្រើន ក្នុងការ ការពារ ជីវិតប្រជាជន និង មិនចាំបាច់ ខ្វាយខ្វល់ ពីការ ស្វែងរក វ៉ាក់សាំងពីខាងក្រៅនោះទេ។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា ក៏បានឱ្យដឹងក្នុង ពិធីសម្ពោធដាក់ ប្រើប្រាស់ ផ្លូវជាតិលេខ១១ ផងដែរថាក្រុមហ៊ុន ផលិតវ៉ាក់សាំងចិន កំពុងតែពិភាក្សា យ៉ាងជិតស្និទ្ធជាមួយ ក្រសួងសុខាភិបាលកម្ពុជា ដោយជាគម្រោង រោងចក្រផលិតវ៉ាក់សាំង នឹងតម្លើងនៅឆ្នាំក្រោយ។

លោកវិនធៀនបន្តថា កម្ពុជានឹងមាន សមត្ថភាពប្រើប្រាស់ វ៉ាក់សាំងផលិត ក្នុងស្រុកដើម្បីការពារ ប្រជាជនរបស់ ខ្លួនបន្ថែមទៀត។ គម្រោងរោងចក្រ ផលិតវ៉ាក់សាំង «ស៊ីណូហ្វាម» នៅកម្ពុជានេះ ត្រូវបានសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើទៅប្រធានា ធិបតីចិនលោក ស៊ី ជីនពីង និងលោក លី ឃឺឈៀង  នាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីពិនិត្យ សំណើររបស់ ភាគីកម្ពុជា ក្នុងការសុំសិទ្ធ ផលិតវ៉ាក់សាំង ក្នុងស្រុក ដោយប្រើប្រាស់ វត្ថុធាតុដើមពី ប្រទេសចិន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *