អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! បទល្មើសឆ្លងដែន ព្រំដែនប្រទេសកម្ពុជា វៀតណាម របស់ក្រុមឈ្មួញមួយចំនួនដែលកំពុងបង្ករព្យុះភ្លៀងសូមមន្ត្រីជំនាញចុះអធិការកិច្ច វគ្គ១ - PMC-News

បទល្មើសឆ្លងដែន ព្រំដែនប្រទេសកម្ពុជា វៀតណាម របស់ក្រុមឈ្មួញមួយចំនួនដែលកំពុងបង្ករព្យុះភ្លៀងសូមមន្ត្រីជំនាញចុះអធិការកិច្ច វគ្គ១

ដោយប្រជាពលរដ្ឋលើកឡើងថាពួកឈ្មួញទាំងអស់នោះមានខ្នងបង្អែកជាមន្ត្រីមេព្រៃស្រុកវាវែងដែលមានឈ្មោះប៉ុលចន្ថាទៀតផង។តើវាពិតដែលឬយ៉ាងណា?

ខេត្តពោធិ៍សាត់:អង្គភាពសារព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២៥ ឈានចូលថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៥ នៅវេលាម៉ោង ១១:00 យប់រហូតដល់ម៉ោង ៣ ជិតភ្លឺ មានរថយន្តជាច្រើនគ្រឿងនិងចូលទៅដឹកនៅឈើដើម្បីយកចេញទៅប្រទេសវៀតណាម។ 
បន្ទាប់ពីអង្គភាពសារព័ត៌មានយើងចុះទៅដល់ទីតាំងរបស់ក្រុមឈ្មួញដែលកំពុងបញ្ចេញសកម្មភាព ដែលមានទីតាំងនៅ ភូមិប្រមោយឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ ហើយប្រហែលជាក្រុម ឈ្មួញទាំងនោះ ដឹងថាមានអង្គភាពសារព័ត៌មានកំពុងចុះប្រម៉ាញ់ដើម្បីផ្សព្វផ្សាយព័ត៌មាន ទើបពួកគេមិនទាន់លើកឈើដាក់លើរថយន្តនោះទេ ដោយឡែកឈើទាំងនោះ បំបែកជាគំនរតូចៗដាក់នៅតាមដងផ្លូវ ។
យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅទីកន្លែងនោះបានប្រាប់ អង្គភាពសារព័ត៌មានយើងថាក្រុមឈ្មួញទាំងនោះគាត់ស្គាល់ទាំងអស់ហ្នឹង ទី១ ឈ្មោះងងឹតនៅភូមិផ្ចឹកជ្រុំរីទី២ឈ្មោះរ៉េតដែលរស់នៅភូមិឈើទាលជ្រុំជាកូនចៅឈ្មោះណន
ទី៣ ឈ្មោះភារស់នៅភូមិកោះអូរមួយ អូពីរទិញឱ្យឈ្មោះណនគេមានទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញ ជាពិសេសមេព្រៃនៅស្រុកវាលវែងតែម្តង ។
គួររំលឹកផងដែរថាការកន្លងទៅប្រមាណជាងប៉ុន្មានខែមុនគឺរថយន្តរបស់ឈ្មួញទាំងអស់នោះត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនបានចំនួន ៣គ្រឿងនិងរក្សាទុកចាត់ការតាមរតិវិធីហើយក្នុងនោះផងដែរ។
នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសំណាក់លោក ប៉ុលចន្ថាទេ ដោយសារ ទំនាក់ទំនងទៅលោក តាមរយ:ទូរស័ព្ទលេខ ០១២២១១៩៤៩ លោកមិនលើកទូរស័ព្ទ ។
អង្គភាពសារព័ត៌មានយើងស្នើសុំ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់
និងជាគណៈមេបញ្ជាការឯកភាពខេត្ត សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ករណីខាងលើដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ 





Theme images by Radius Images. Powered by Blogger.