ពលករខ្មែរពីរក្រុមសរុបមានគ្នា ៣៦ នាក់ ត្រូវទាហានឈុតខ្មៅថៃ ចាប់ឃាត់ខ្លួន យកទៅអនុវត្តច្បាប់ ពេលដែលពលករធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ
ពលករខ្មែរចំនួនពីរក្រុម សរុបមានចំនួន ៣៦ នាក់ ដែលបាននាំគ្នាវិលត្រឡប់ចូលមកកម្ពុជាវិញតាមច្រករបៀង ត្រូវបានទាហានឈុតខ្មៅថៃ តាមស្ទាក់និងឃាត់ខ្លួនយកទៅអនុវត្តតាមផ្លូវច្បាប់ ក្នុងលេស ចោទប្រកាន់ថា លបលួចឆ្លងដែនខុសច្បាប់ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៥ នៅលើពីរចំណុច ដោយចំណុចទី១ ក្នុងភូមិណងព្រឺ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រឈមមុខនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងចំណុចទី២ ក្នុងភូមិខៅឌីន ឃុំក្លងខាត ស្រុកក្លងហាត ខេត្តស្រះកែវ ប្រឈមមុខនិងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលពលករទាំងពីរក្រុមនេះសរុបមានចំនួន ៣៦ នាក់ ។តាមការសាកសួរពីទាហានថៃ ពលករក្រុមទី១ បានបញ្ជាក់ថា ពួកខ្លួនបានចូលទៅធ្វើការនៅខេត្តឈុនបុរី ជាកម្មករកសាង និងបានរយៈពេល ២ ឆ្នាំ ហើយក៏នាំគ្នាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយសារតែអស់ការងារធ្វើ លុះមកដល់ព្រំដែនដែលបម្រុងនឹងឆ្លងក៏ត្រូវឃាត់ខ្លួន។ ដោយឡែកសម្រាប់ក្រុមទី ២ គឺបានចូលមកធ្វើការជាការងារកសិកម្ម នៅក្នុងស្រុក សៅសុកាន់ ខេត្តស្រះកែវ ហើយនៅក្នុងពេលនេះគឺការងារត្រូវបានបញ្ចប់ ទើបពួកគេនាំគ្នាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រករបៀង តែក៏ត្រូវក្រុមទាហានឈុតខ្មៅថៃឃាត់ខ្លួនតែម្ដង។ ហើយបច្ចុប្បន្នពលករខ្មែរទាំង ៣៦ នាក់ ត្រូវបានពួកថៃបញ្ជូនត្រឡប់ក្រោយដើម្បីអនុវត្តតាមផ្លូវច្បាប់ ដែលពេលនេះគេមិនដឹងថាតើពួកគាត់ស្ថិតនៅទីណានោះឡើយ គឺមានតែអគ្គស្ថានទូតប៉ុណ្ណោះ ដែលអាចចេញមុខរកដំណោះស្រាយជូនពួកគាត់បាន៕
ខ្សោយដោយអង្គភាព ប្រម៉ាញ់ជាយដែន pmc news
Post a Comment