ឃ្លាំងមួយកន្លែងជាទីតាំងសាង ត្រីស្រស់ ត្រីក្លាសេ មាន់ នាំពីថៃ ចែកចាយបន្តមកខ្មែរជារបស់ក្រុមឈ្មួញមានឥទ្ទិពល បង្កប់ខ្លួនលាក់បាំងក្រសួងកសិកម្ម និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ មើលមិនឃើញ
បន្ទាយមានជ័យ៖ ឃ្លាំង (ស្តង់ ) មួយកន្លែងជាទីតាំងសាង ត្រីស្រស់ ត្រីក្លាសេ មាន់ នាំពីថៃ ស្ថិតនៅក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ កំពុងមមាញឹកដឹកជញ្ជូនយ៉ាងសកម្ម ហូរហែរ យកទៅចែកចាយលក់នៅលើទីផ្សារកម្ពុជា ដោយមិនមែនមន្ត្រី ពាក់ព័ន្ធត្រួតពិនិត្យ គុណភាពឡើយ ។

ប្រភពពីកម្មករ បានលួចបង្ហើបប្រាប់បណ្តាញសារព័ត៌មាន អង្គភាព ប្រម៉ាញ់ជាយដែន tvយើងថា ៖ ឃ្លាំង ឬស្តង់នោះ ចរាចណ៍ សត្វមាន់ ដែលនាំពីប្រទេសថៃចូលកម្ពុជា មាន៣ ក្រុមហ៊ុន ។ កម្មករ បញ្ជាក់បន្ថែមថាមានតែ២ ក្រុមហ៊ុនទេដែលមានច្បាប់ ចំណែកក្រុមហ៊ុន១ទៀត គឺអត់ច្បាប់ ដោយការសាងឥវ៉ាន់ លួចដាក់កម្មករមកស្រាប់ ជាមួយរថយន្តតែម្តង ។ បើតាមប្រភពថា ត្រី និងមាន់ទាំងនោះ គឺចេញមានច្បាប់ហើយគេបង់គយសាលាក្រហម ។
ប្រភពច្បាស់ការណ៍មួយ បានបង្ហើបថា ស្តង់ខាងលើពីមុន គឺទទួលតែមាន់ តែរយៈចុងក្រោយ នេះ គឺមានត្រីចូលស្តង់ ត្រីទាំងនោះមាន ( ត្រីឡាបយ៉ា, ត្រីផ្លានីន,ត្រីប្រា…) ដែលត្រីទាំងនោះ មានត្រីក្លាសេ និងស្រស់ៗ នាំចេញតាមច្រក ម៉ាឡៃតែម្តង ។
ប្រភពបានបន្តថា ពីមុនចរន្ធត្រីនេះ គឺចេញនៅ ស្រុកបវេល ខេត្តបាត់ដំបង តែខាងបាត់ដំបង មានវិធានតឹងរ៉ឹង ក៏មកចេញនៅម៉ាឡៃ និងមានស្តង់ ( ឃ្លាំង ) ខាងលើជាកន្លងសាងទៅរថយន្តខ្មែរដើម្បី ចែកចាយ ដឹកជញ្ជូនចេញ។
ប្រភពពីប្រជាពលរដ្ឋ បានលួចបង្ហើបប្រាប់បណ្តាញសារព័ត៌មាន អង្គភាពប្រម៉ាញ់ជាយដែន tv យើងថា “ កន្លែងហ្នឹងមិនមែនចេញតែមាន់មួយមុខទេគឺមានត្រីប្រាត្រីឡាប់យ៉ាត្រីផានីនឬដែលហៅថាត្រីអាមេរិក ។
កន្លងទៅ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង បានសហការជាមួយ និងមន្រ្តីរដ្ឋបាលជលផល បើក កិច្ចប្រតិបត្តិការ បង្ក្រាបរកឃើញត្រីក្លាសេ សាច់បង្កក គ្រឿងក្នុងសត្វ គ្រឿងសមុទ្រ… ជាច្រើនតោន គឺជាផលិតផលគ្មានលិខិតអនុញ្ញាត ដែលនាំចូលពីប្រទេសថៃ ត្រូវបានដឹកជញ្ជូនតាមរថយន្តគ្រប់រូបភាព ។
គួររំលឹកផងដែរ មន្ត្រីជំនាញជលផលថ្នាក់ជាតិ ក៏ធ្លាប់ធ្វើការបង្ក្រាបដោយផ្ទាល់ រថយន្តកែច្នៃដឹកត្រីទីឡាប នាំចូលពីប្រទេសថៃ ។
ការបង្ក្រាបដ៏សកម្មនេះ ជំនាញមន្ត្រីជលផលថ្នាក់ជាតិ ឃាត់បាននៅលើកំណត់ផ្លូវជាតិលេខ៥៩ ទិសដៅពីស្រុកម៉ាឡៃឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ សំដៅឆ្លងកាន់ខេត្តបន្ទាយមានជ័យ បន្តទៅខេត្តផ្សេងទៀត នៅជុំវិញបឹងទន្លេសាប។
ជុំវិញការបង្ក្រាប ការដាក់វិធានតឹងរ៉ឹង ខាងលើនេះ គេឃើញមានប្រសិទ្ធរយៈមួយពេលធំ តែឥឡូវស្រាប់តែលិចចេញ ការចរាចណ៍ ជាហូរហែរ ឡើងវិញ ជាពិសេសចេញពីទីតាំងឃ្លាំងខាងលើតែម្តង ។
បើតាមយន្តការ អនាម័យ និង ភូតគាមអនាម័យ ប្រសិនបើទំនិញ នាំចូល ឬនាំចេញ ប្រភេទទំនិញ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ អនាម័យ និងភូតគាមអនាម័យ លោកអ្នកត្រូវគោរពតាមបទប្បញ្ញត្តិពិសេសទាក់ទងនឹងទំនិញទាំងនោះ ។
ត្រូវចុះបញ្ជី ស្នើសុំអាជ្ញាបណ្ណ ហើយរាល់ការផ្ញើទំនិញនីមួយៗ ត្រូវមានលិខិតអនុញ្ញាត ដើម្បីនាំចូល ឬនាំចេញទំនិញទាំងនោះ ទាំងការអនុញ្ញាតពីអគ្គនាយកដ្ឋានបសុសត្វ ឬ ពីអគ្គនាយកដ្ឋានកសិកម្មនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រំលឹកប្រសាសន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍គូសបញ្ជាក់ថា៖ “ យើងសហការគ្នា ជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវពិនិត្យគុណភាពទំនេញគ្រប់ប្រភេទ ដើម្បីធានានូវសុវត្ថភាពចំណីអាហារ ” ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។
ផ្សាយដោយ អង្គភាព ប្រម់ាញ់ជាយដែន tv
Post a Comment