អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជននានា បន្តជួយគាំទ្រជាថវិកា សម្ភារ និងការចូលរួមនានា ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16 - PMC-News

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជននានា បន្តជួយគាំទ្រជាថវិកា សម្ភារ និងការចូលរួមនានា ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជននានា បន្តជួយគាំទ្រជាថវិកា សម្ភារ និងការចូលរួមនានា ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16។


ការអំពាវនាវនេះ បានធ្វើឡើងក្ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ នាតំបន់ប្រវត្តិសាស្ត្រ X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដើម្បីធានានិរន្តរភាពដំណើរការតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានប្រគល់ភារកិច្ចជូននាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការសិក្សារៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រង និងដំណើរការតំបន់ប្រវត្តិសាស្ត្រនេះ។ ជាមួយគ្នានេះ លោក ក៏បានប្រគល់ភារកិច្ចជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស គិតគូររៀបចំកញ្ចប់ថវិកាដាក់ចូលក្នុងគម្រោងថវិកាក្រសួងការពារជាតិ សម្រាប់ដំណើរការការគ្រប់គ្រង ថែទាំ និងការរៀបចំប្រារព្ធខួប លើកទី៤៩ លើកទី៥០ និងបន្តបន្ទាប់ទៀត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម នេះ។

ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានស្នើដល់អាជ្ញាធរដែនដី ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចូលរួមថែរក្សាសមិទ្ធផលនានា និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ និងរក្សាឱ្យបានគង់វង្សនូវសក្ខីកម្មប្រវត្តិសាស្ត្រទាំងអស់នៅទីនេះ ដោយយកចិត្តទុកដាក់លើ គុណភាព និងសោភណភាព ព្រមទាំងស្នើដល់ស្ថាប័នអង្គភាពពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ឱ្យមហាជនបានជ្រួតជ្រាបអំពីសារៈសំខាន់នៃទីតាំងប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦នេះ និងរួមគ្នាធ្វើឱ្យទីនេះក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ ជាទីកន្លែងដែលក្មេងជំនាន់ក្រោយអាចទស្សនាកំសាន្តផង និងរៀនសូត្រពីពលិកម្មរបស់អ្នកជំនាន់មុនក្នុងបុព្វហេតុជាតិមាតុភូមិផង ក្នុងគោលបំណងបំផុសគំនិតស្នេហាជាតិ៕ ផ្សាយដោយអង្គភាព ប្រម៉ាញ់ជាយដែនTV






Theme images by Radius Images. Powered by Blogger.