អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! អធិការដ្ឋាននគរបាលស្រុកសំពៅលូន ចេញសេចក្តីបំភ្លឺពត៌មាន ពាក់ព័ន្ធ ហ្វេសប៊ុកឈ្មោះ “ ខ្លាសរ ព័ត៌មាន ស៊ូស្លាប់ដើម្បីត្រកូលហ៊ុន” ជាការសរសេរខ្លឹមសារ បំភ្លៃខុសពីការពិត គ្មានប្រភពច្បាស់លាស់ បំពុលពត៌មានសង្គម មានចេតនាធ្វើឲ្យមានភាន់ច្រឡំដល់សារធារណៈ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថៃ្លថ្នូរថ្នាក់ដឹកនាំ - PMC-News

អធិការដ្ឋាននគរបាលស្រុកសំពៅលូន ចេញសេចក្តីបំភ្លឺពត៌មាន ពាក់ព័ន្ធ ហ្វេសប៊ុកឈ្មោះ “ ខ្លាសរ ព័ត៌មាន ស៊ូស្លាប់ដើម្បីត្រកូលហ៊ុន” ជាការសរសេរខ្លឹមសារ បំភ្លៃខុសពីការពិត គ្មានប្រភពច្បាស់លាស់ បំពុលពត៌មានសង្គម មានចេតនាធ្វើឲ្យមានភាន់ច្រឡំដល់សារធារណៈ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថៃ្លថ្នូរថ្នាក់ដឹកនាំ

អធិការដ្ឋាននគរបាលស្រុកសំពៅលូន  ចេញសេចក្តីបំភ្លឺពត៌មាន ពាក់ព័ន្ធ ហ្វេសប៊ុកឈ្មោះ “ ខ្លាសរ ព័ត៌មាន ស៊ូស្លាប់ដើម្បីត្រកូលហ៊ុន” ជាការសរសេរខ្លឹមសារ បំភ្លៃខុសពីការពិត គ្មានប្រភពច្បាស់លាស់  បំពុលពត៌មានសង្គម មានចេតនាធ្វើឲ្យមានភាន់ច្រឡំដល់សារធារណៈ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថៃ្លថ្នូរថ្នាក់ដឹកនាំ ។

សេចក្តីបំភ្លឺពត៌មាន

អធិការដ្ឋាននគរបាលស្រុកសំពៅលូន មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈ បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា ៖ ថ្មីៗនេះនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកឈ្មោះ “ ខ្លាសរ ព័ត៌មាន ស៊ូស្លាប់ដើម្បីត្រកូលហ៊ុន”  បានធ្វើការផ្សព្វផ្សាយពត៌មាន និង និយាយវីដេអូរ ដែលមានខ្លឹមសារថា ៖ លោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន  ជាមេខ្លោង អ្នកនាំបារីគេចពន្ធ ចូលទៅក្នុងប្រទេសថៃ  ពាក់ពន្ធ័នឹងបារីចំនួន ១៥០០០ កញ្ចប់ ដែលត្រូវសមត្ថកិច្ចថៃ ចាប់បាន  រួមជាមួយនឹងពលរដ្ឋខ្មែរចំនួន០២ នាក់ នៅទឹកដីនៃប្រទេសថៃ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៥   ។
  
ពាក់ពន្ធ័ករណីដែលម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ “ ខ្លាសរ ព័ត៌មាន ស៊ូស្លាប់ដើម្បីត្រកូលហ៊ុន”  ធ្វើការបង្ហោះខ្លឹមសារ និងនិយាយវីដេអូរ ខាងលើ អធិការដ្ឋាននគរបាលស្រុកសំពៅលូន សូមធ្វើការបដិសេធទាំងស្រុងលើការផ្សព្វផ្សាយពត៌មាន ដែលធ្វើការចោទប្រកាន់មកលើថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលស្រុក ការសរសេរខ្លឹមសារ បំភ្លៃខុសពីការពិត គ្មានប្រភពច្បាស់លាស់  បំពុលពត៌មានសង្គម មានចេតនាធ្វើឲ្យមានភាន់ច្រឡំដល់សារធារណៈ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថៃ្លថ្នូរថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលស្រុក  ។   ដោយរយៈកាលកន្លងមក និងនាពេលបច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចនគរបាលស្រុក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ ទឹម វិឆ័យ ឋានៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន   បានដឹកនាំកម្លាំងបង្ក្រាបបានបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមខ្សែរបន្ទាត់ព្រំដែន បានជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន យកមកអនុវត្តតាមនិតិវិធីច្បាប់ ដោយសហការជាមួយនឹងកងកម្លាំងជួរមុខបានល្អប្រសើរ     ។

ទន្ទឹមនឹងនេះ អធិការដ្ឋាននគរបាលស្រុកសំពៅលូន សូមឲ្យម្ចាស់គណនីអាខោនហ្វេសប៊ុកឈ្មោះ “ ខ្លាសរ ព័ត៌មាន ស៊ូស្លាប់ដើម្បីត្រកូលហ៊ុន”  ធ្វើការលប់ នូវ ខ្លឹមសារ និងការនិយាយវីដេអូរ ដែលបានចុះផ្សាយវាជាពត៌មានមិនពិត  គ្មានប្រភពច្បាស់លាស់  ។   ក្នុងករណីម្ចាស់អាខោនហ្វេសប៊ុន នៅតែបន្តការផ្សព្វផ្សាយពត៌មាន  ដែលមិនមែនជាការពិត អធិការដ្ឋាននគរបាលស្រុកសំពៅលូន នឹងចាត់វិធានការច្បាប់    ។

សូមបញ្ជាក់ជូនថា៖
ករណីនេះថ្នាក់ដឹកនាំបាននិងកំពុងដឹកនាំធ្វើការស្រាវជ្រាវស្វែងរកការពិតហើយ ដែលសមត្ថកិច្ចនគរបាលស្រុកសំពៅលូនកំពុងស្វែងរកប្រភពព័ត៌មានជុំវិញបញ្ហានេះផងដែរ ដូច្នេះការចោទប្រកាន់មកលើសមត្ថកិច្ចដូចខាងលើគឺជាការចោទប្រកាន់ដែលផ្ទុយពីការពិត។

អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារពត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាពត៌មាន  ។








Theme images by Radius Images. Powered by Blogger.