អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស មិនគួរមើលរំលងប្រធាន. អនុ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ.! - PMC-News

លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស មិនគួរមើលរំលងប្រធាន. អនុ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ.!

ផ្សាយនៅថ្ងៃទី ១ខែ កក្កដា ឆ្នាំ ២០២៥

កណ្ដាល ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថន្តផ្លូវជាតិលេខ១ ចំណុចឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលប្រែក្លាយជាប្រធានមួយសំរាប់អាជីវករនិងឈ្មួញ ប្រកបរបរដឹកជញ្ជូនទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុលើកដែក ខេត្តកណ្ដាល ។


ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូនទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ស្ថិងនៅចំណុចភូមិកំពង់ពោធិ៍ បានអោយដឹងថា ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​នៅចំណុច​ ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបពុករលួយ។​
 
ទោះប្បី​រថយន្តដឹកទំនិញមិន​លើស​ទម្ងន់ក៏​មន្ត្រី​ប្រចាំការ នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ១ កំពង់ភ្នំ ទារលុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។

ក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ ១ បានឲ្យដឹងថារថយន្តដឹក លេីសទម្ងន់ ឬមិនលេីសទម្ងន់ក៍តម្រូវឲ្យបង់លុយតាមការកំណត់ មិនអាចរំលងបានឡើយ។
រីឯ លោក{ បូរី វង្សសានិត្យ} ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដែលទើបឡើងកាន់តំណែងថ្មី មិនគួរបណ្ដែត បណ្ដោយអោយ ប្រធាន​.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃុំកំពង់ភ្នំ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបពុករលួយតាមអំពេីចិត្ត។ចំណែកលោក {សេង ឈួន} រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្ដចល័តទូទាំងប្រទេស រក្សាភាពស្ងៀមស្ងាត់ផងដែរ។

​ប្រភពពី​មន្ត្រី​សាធារណការនិង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានអោយដឹងថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​ ខាងលើរក​វិធី​សាស្រ្តគ្រប់បែបយ៉ាង​ ដើម្បី​ប្រមូលលុយឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ៍​ជញ្ជីងថ្លឹង និង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ចែកគ្នាធ្វើមានធ្វើបានផង​ដែរ។​
ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​ បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ ព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ ទារលុយ​ច្រើនៗ​បើ​ទោះប្បី​ ជា​រថយន្តមាន​ការ​ដឹកទំនិញលើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។​

​ជាង​នេះ​ទៅ​ទៀត​ បើ​ទោះបី ជា​រថយន្តដឹកទំនិញមិន​លើស​ទម្ងន់​ក៏​ មន្ត្រីនៅទីនោះ ហាមាត់​លូក​ដៃ​ទារលុយ​ថ្លៃ​បាយ​ ទឹក​ កាហ្វេ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួល ស្គាល់ថា រថយន្ដដឹកជញ្ជូន​ទំនិញ អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ រី​ឯ មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តកំពង់ភ្នំ ផ្ផ្លូវជាតិលេខ១ បន់​អោយតែ​មាន​រថយន្ត​ដឹកទំនិញលើស​ទម្ងន់​ ដើម្បី​សង្កត់ ក យក​ លុយ​ចែកមន្ត្រីថ្នាក់តូច ថ្នាក់ធំដាក់ហោប៉ាវ យកទៅធ្វើ មាន បាន តាមរបៀបពុករលួយ តែប៉ុណ្ណោះ​។
ទោះរថយន្ដដឹកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់ត្រូវតែបង់លុយ តាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដ ចំណុចខាងលើមិនអាច តវ៉ាបាន។​

​ពាក់ព័ន្ធមន្ត្រី​ប្រចាំនៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តកំពង់ភ្នំ នៅលើ​ផ្លូវជាតិ​លេខ ១ ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ពិតជា​បង្ក​អោយមាន​ការ​ ក្តៅក្រហាយ​ដល់​ អ្នក​រកស៊ី​ដឹក​ជញ្ជូនទំនិញ​នានា​ ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ ឆ្លៀត​ឱកាស​ វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតបាក់ស្រុត ជាបន្ដបន្ទាប់។​

ក្រុម​អ្នកបើករថយន្ត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ លោក {ប៉េង ពោធិ៍នា } រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន.លោក {សេង ឈួន }រដ្ឋលេខាធិការក្រសួង សាធារណការនិងជាប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនឹង លោក {គួច ចំរើន} អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល គួរពិនិត្យមើលប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពុងភ្នំផ្លូវជាតិលេខ១ ស្រុកលើកដែកឡើងវិញខ្លះផងទាន ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំឯកឧត្តម{ ឱម យុិនទៀង} ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ ឯកឧត្តម លោក ធ្លាប់ប្ដេជ្ញាលុបបំបាត់ នូវអំពើពុករលួយ នូវតាមដងផ្លូវ គួរតែចាត់មន្រ្តីជំនាញក្រោមឱវាទ ចុះស្រាវជ្រាវប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំផ្លូវជាតិលេខ១ និងបក្សពួកនៅចំណុចភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល ដោយក្តីអនុគ្រោះផងទាន ៕ > លោក មុត ចន្ត្រា ចាងហ្វាងប្រម៉ាញ់ជាយដែន: អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។




  


Theme images by Radius Images. Powered by Blogger.