អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ល្បីតៗ គ្នាពីអាជីវករ ដឹកទំនិញតាមរថយន្តធុនធំ ថា ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង កំពុងទាន់អារម្មណ៍ប្រជាពលរដ្ឋ និងមហាជន គ្រប់ទិសទី វគ្គ១ - PMC-News

ល្បីតៗ គ្នាពីអាជីវករ ដឹកទំនិញតាមរថយន្តធុនធំ ថា ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង កំពុងទាន់អារម្មណ៍ប្រជាពលរដ្ឋ និងមហាជន គ្រប់ទិសទី វគ្គ១

ផ្សាយចេញ នៅ ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥

ក្រុងបាវិត  លោកប្រធាន. អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចសង្កាត់ច្រកម្ទេសក្រុងបាវិត  ខេត្តស្វាយរៀង   ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត  និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ  ដើម្បីធានាសុវត្តិភាព  ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ:  និងទប់ស្កាត់បទល្មើសផ្សេងៗ នៅពេលនេះកំពុងដេកលុងលក់។

ដោយឡែក  ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ  ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង   បានលើកឡើងថាលោក យន់ រស្មីប្រធាន  មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង  កាលពីថ្មីៗកន្លងទៅ  បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត សង្កាត់ច្រកម្ទេសក្រុងបាវិត   បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ  រថយន្តខ្នាតធំៗដឹកទម្ងន់ចូលគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះ យោងតាមល្បឿន  រថយន្តដែលអង្គភាពសារព័ត៌មានយើងប្រម៉ាញ់បាន  ដោយមិនខ្វល់ពីការ  ផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួង មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស  ឃុបឃិតគ្នាជាប្រព័ន្ធ  មិនខ្វល់ពីសុខភាពផ្លូវ រថយន្តដឹកថ្ម  ដឹកខ្សាច់  ដឹកហួសចំណុះនៃចរាចរណែនាំរបស់ក្រសួង ក៏នៅតែដឹក  គ្រន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ  ដោយន័យរួម  ដឹកលើសក៏ត្រូវបង់ ដឹកមិនលើសក៏ត្រូវបង់  កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ  មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។ 

អង្គភាពសារព័ត៌មានយើង  សង្ឃឹមថា  លោក សេង ឈួន  ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស  គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ  ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិត ដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និង ចរាចរណែនាំក្រសួង។  
ប្រភពពីក្រុមឈ្មួញ  ដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្តមួយទៀត  ធ្វើចរាចរ  ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិត   ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ  ដោយឈ្មួញទាំងនោះ បានអះអាងថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត
មានខ្នងបង្អែករឹងមាំ  ។

ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ  និងរថយន្តដឹកខ្សាច់ដឹកថ្ម  ផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។

 ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា លោកយន់ រស្មី  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង  បណ្ដោយឲ្យ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត  ធ្វើអ្វីៗតាមអំពើចិត្តនេះជាហេតុធ្វើអោយបុគ្គល មួយចំនួនកំពុងប្រព្រឹត្តអំពើពុករលួយ។
 
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ  និងសូមចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ  ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ 



Theme images by Radius Images. Powered by Blogger.