អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ត្រី កែមអនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ចាត់តាំងកម្លាំង សហការដេីរ ល្បាត ពិនិត្យ សភាពកាណ៍ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ - PMC-News

លោកឧត្តមសេនីយ៍ត្រី កែមអនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ចាត់តាំងកម្លាំង សហការដេីរ ល្បាត ពិនិត្យ សភាពកាណ៍ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ប៉ៃលិន÷ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២៥ លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប៉ៃលិន ចាត់តាំង លោកមេបញ្ជាការរង ដឹកនាំ កម្លាំងសហការជាមួយ កម្លាំង នគរបាលការពារព្រំដែនគោកលេខ៨២១ ដេីរល្បាត ពិនិត្យ សភាពការណ៍ព្រំដែន បង្គោល សីម៉ា និង បណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវសភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ព្រៃឈេី ការជូញដូរ ខុសច្បាប់ បទល្មេីសឆ្លងដែន និង បទល្មើស ផ្សេងៗ ក្នុងភូមិសាស្រ្តដែល អង្គភាព ទទួល ខុសត្រូវ ។

លោកឧត្ដមសេនីយ៍ត្រី កែមអនុជ មេបញ្ជាការ បានបញ្ជា ដល់កងកម្លាំង និង មេបញ្ជាការគ្រប់កងឯកភាពចំណុះ ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។

ជាលទ្ធផល សភាពការណ៍ តាមបន្ទាត់ ព្រំដែន កម្ពុជា ថៃ មានសភាព ស្ងប់ស្ងាត់ ជាធម្មតា ពុំមាន អ្វី កេីតមានឡេីង គួឱ្យកត់សម្គាល់ឡើយ៕ ផ្សាយដោយ គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.