សេចក្ដីបំភ្លឺព័ត៌មានករណីមានជនអនាមឹកលួចបង្កើតគណនីតេឡេក្រាមក្លែងក្លាយដាក់ឈ្មោះ”ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ” រួចឆាតឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការវេប្រាក់ឲ្យខ្លួន
ខេត្តបន្ទាយមានជ័យ÷អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៥ សូមជម្រាបជូនដល់សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា៖ ថ្មីៗនេះមានជនអនាមិកបង្កើតតេឡេក្រាម(Telegram)ឈ្មោះ” ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ “ដោយភ្ជាប់បភាពរបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រើ USERNAME@POLICE ACCР បានChat ទំនាក់ទំនាក់ទំនងទៅបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការដើម្បីទារប្រាក់និងអយឱឧឧឱឱឧវេប្រាក់អោយខ្លួន( គណនេយ្យក្លែងក្លាយ) ។

ឆ្លើយតបករណីនេះអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមធ្វើការបំភ្លឺនិងជម្រាបជូនសាធារណ:ជនជ្រាបថា នោះមិនមនៅជាគណនីផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគស្នងការនគរបាលខេត្តបន្ទាយមានជ័យ នោះទេ ។
ហេតុដូច្នេះសូមសាធារណៈជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមកុំមានការភាន់ច្រឡំ ដែលនាំឲ្យមានការខាតបង់ដោយប្រការណាមួយ ។
ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងធ្វើការស្រាវជ្រាវាលើម្ចាស់គណនីតេឡេក្រាមក្លែងក្លាយខាងលើ ដើម្បីចាត់ការតាមនីតិវិធី។
ផ្សាយដោយអង្គភាព ប្រម៉ាញ់ជាយដែន PMC new
Post a Comment