បន្ទាយមានជ័យ ៖ នៅវេលម៉ោង៩ និង៣០នាទីថ្ងៃទី០៥ ខែកញ្ញា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ទោ( ឈឿន គឹមឈុន )អធិការនគរបាលស្រុក បានចុះបង្ក្រាបទីតាំង លួចបេីកជល់មាន់តាមប្រព័ន្ធអនឡាញ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ក្រោយពីទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋ ។
លោក វរសេនីយ៍ទោ( ឈឿន គឺមឈុន) ជាអធិការបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ អេង សុភាព ភេទប្រុស អាយុ៥០ ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ខណៈ ពេលដែលសមត្ថកិច្ច ចុះដល់ទីតាំងពុំមានអ្នកលេង រឺទូរទស្សន៍អនឡាញទេ ក្នុងនោះសមត្ថកិច្ចក៏បានហៅម្ចាស់ទីតាំង ណែនាំ និងកិច្ចសន្យាបញ្ឈប់ការបេីកទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ។
លោកអធិការ ក៏បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាល ស្រុក និងធ្វើការចុះស្រាជ្រវ ជាពិសេសមិនឱ្យមានលួចទីតាំងបើកទីតាំងល្បែងអនឡាញគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រស្រុកថ្មពួកឡើយ។ និងសំណូមពរឱ្យ ប្រជាពលរដ្ឋ សូមរាយការណ៍មកសមត្ថកិច្ច បេីដឹងថាមានការលួចលាក់បេីកទីតាំងល្បែងអនឡាញគ្រប់ប្រភេទ ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា៕