អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទីតាំងអាគារលួចបើកល្បែងអនឡាញមួយកន្លែងនៅ ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាល បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប - PMC-News

ទីតាំងអាគារលួចបើកល្បែងអនឡាញមួយកន្លែងនៅ ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាល បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប


ផ្សាយចេញ ថ្ងៃទី ១៦ខែ កក្កដា ឆ្នាំ ២០២៥÷ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល  លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ បានដឹកនាំកម្លាំងផែនជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានសហការជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត។  រដ្ឋបាលខេត្តបន្ទាយមានជ័យ

ដឹកនាំសម្របសម្រួល ពីលោក  សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តខេត្តបន្ទាយមានជ័យ  បានចុះប្រតិបត្តិការ បង្ក្រាបទីតាំងអគារអនឡាញខុសច្បាប់មួយកន្លែង នៅចំណុចផ្លូវស្តង់តាងួន  ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី  ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត

ប្រតិបត្តិការនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេរ អគារមានកម្ពស់០៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១ ,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣  ជាបន្ទប់លួចលាក់សម្រាប់ធ្វើការអនឡាញ  រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន២៧១នាក់  ស្រី៤៥នាក់។ ដកហូត៖កុំព្យូទ័រ ៣៤១គ្រឿង និងទូរសព្ទ៣៥២គ្រឿង។

បច្ចុប្បន្នជនបរទេសទាំងនោះ កម្លាំងជំនាញកំពុងសាកសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន




Theme images by Radius Images. Powered by Blogger.