បាត់ដំបង៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ និងមានការចូលរួម ពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងទីបញ្ជាការកងពល និងនៅ គ្រប់បណ្តាកងកភាពចំណុះ ក៍មាន រៀបចំ កម្មវិធី នេះ ដូចៗគ្នា និងមានការវាយជួង ទូងស្គរ វាយរគាំង គ្រវី ទង់ជាតិ ទង់ សាសនា និងទង់ ព្រះមហាក្សត្រ ដើម្បីញាំងឲ្យពិធីដ៍មានសារៈសំខាន់ ជាប្រវត្តិសាស្ត្រ នេះមានភាពអធិកអធម និងមហោឡារិកក្រៃលែង។
នៅ ក្នុង ឱកាស នេះ ដែរ ឧត្តមសេនីយ៍ត្រី កែវ សេងលន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានប្រកាសអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង នូវពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ ឲ្យទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា៕