គ្រាន់តែរឿងស៊ីផ្លេររថយន្ត មន្ត្រីនគរបាលម្នាក់ខេត្តតាកែវ ប្រើអំពិលហិង្ស យកដំបងវាយក្បាល បុរសម្នាក់បណ្តាលអោយបែករងរបួសហូរឈាមស្រោចពេញខ្លួន

ខេត្តតាកែវ÷គ្រាន់តែស៊ីផ្លេឡានព្រោះផ្លូវចង្អៀតមន្ត្រីនគរបាលម្នាក់បានប្រើអំពើហិង្សាយកដំបងវាយជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួនហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៩ នឹង ៣៧ នាទី ត្រូវនិងថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២៣.ជនរងគ្រោះមានឈ្មោះ(ជានរស្មី) អាយុ៤១ឆ្នាំភេទប្រុស.សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិពោធិរោង.ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។ បានជិះរថយន្តដល់ចំណុចខាងលិចស្ពានមេម៉ាយស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំអង្គរប្រាសាទ ស្រុកគិរីវង្ស.ជនរងគ្រោះខាងលើបានស៊ីផ្លេររថយន្ត២លើកព្រោះផ្លូវតូចចង្អៀតអោយរថយន្តដែលចតនៅខាងមុខអែបគៀនបន្តិច បន្ទាប់មកមាននារីម្នាក់ដែលត្រូវជាសង្សាររបស់ឈ្មោះ អ៊ួន ឆាន ជាមន្ត្រីនគរបាលបានជេប្រមាថមកលើជនរងគ្រោះហើយឈ្មោះ អ៊ួន ឆាន.ដែលជាមន្រ្តីនគរបាលអធិការស្រុកគិរីវង់ ក៏បានជេប្រមាថមកលើជនរងគ្រោះកប់ៗមាត់ផងដែរ។ ក្រោយមក ឈ្មោះអ៊ួន ឆាន ដែលជាមន្ត្រីនគរបាល ក៏បានយកដំបងវាយមកលើជនរងគ្រោះចំនួន៣ដំបងបណ្តាលអោយរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួនហើយ ជនបង្កខាងលើនិងសង្សារក៍រត់បាត់ទៅ ។ បន្សល់ទុក្ខនៅម៉ូតូ ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 X 3341 និងមានកាត នគរបាលជាតិមួយសន្លឹកបន្ថែមទៀតផង។ ពាក់ព័ន្ធនឹងករណីនេះអង្គភាពសហគ្រាសគេហទំព័រប្រមាញ់ជាយដែនយើងមិនអាចសុំការបំភ្លឺពី.លោក(យ៉ុកសារ៉ាត់)អធិការនគបាលស្រុកគិរីវង់បានទេ ព្រោះទូរសព្ទរបស់លោក097 7517 6 66.ខលចូលតែពុំមានអ្នកទទួល។
បច្ចុបន្បប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវបានលើកឡើងថាតើករណីហិង្សាដោយចេតនានេះបង្កដោយ ឈ្មោះអ៊ុន ឆាន់ ដែលជាមន្ត្រីនគរបាលស្រុកគិរីវង្ស តើ.លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានដឹងរឿងហេតុការណ៍ខាងលើនេះដែរឬយ៉ាងណា ហើយលោកមានវិធានការណ៍បែបណាចំពោះលោកអ៊ុនឆាន ដែលជាមន្រ្តីនគរបាលស្រុករីវង្សក្រោមការគ្រប់គ្រងរបស់.លោក យ៉ុកសារ៉ាត់ អធិការនគរបាលស្រុកគិរីវង្សម្នាក់នេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *