បង្កការភ្ញាក់ផ្អើល រត់ជាន់ជើងគ្នាក្រោយ ឃើញអគីភ័យផ្ទុះ ឆេះឡើងដោយសារ ធុងហ្គាស

(ខេត្តបាត់ដំបង)៖ អគ្គីភ័យឆាបឆេះ កន្លែងលក់ធុងហ្គាសមួយកន្លែង បង្ករអោយមាន ការភ្ញាក់ផ្អើលនិង នាំងគ្នារត់បះជើងសរ ព្រាតរកតែព្រះអាយួស ហេតុការនេះបានកើត ឡើងកាលពី រសៀលថ្ងៃទី២៧ ខែមិនាឆ្នាំ២០២៣វេលាម៉ោង ០៤និង១៥នាទីនៅជាប់ និងផ្លូវជាតិលេខ៥៧  ស្ថិតក្នុង ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើត ហេតុបានអោយដឹងថា ករណីអគ្គីភ័យខាងលើ នេះបណ្តាលមកពីឆ្លងភ្លើង និងឆាបឆេះចេញ ពីទុយោខ្សែរម៉ូទ័រ បូមបញ្ចូលហ្គាស បណ្តាលអោយផ្ទុះធុងហ្គាស តែសំណាងល្អមិនបណ្តាលអោយមនុស្សរងរបួសឡើយ។

ក្រោយពីកើតហេតភ្លាមៗ គេឃើញវត្តមាន លោកអភិបាល ស្រុកសំពៅលូន ហម សំខាន់ លោកមេបញ្ជាការកងរាជវុធ ហត្ថលោកមេបញ្ជាការ សឹករងស្រុកសំពៅលូន លោកមេបញ្ជាការវីរៈ សេនាតូច ការពារព្រំដែនគោក លេខ៨១៧និង កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ដឹងនាំដោយលោក វរសេនីយ៍ទោ ទឹម វិឆ្ឆ័យ អធិការស្រុកសំពៅលូន បានបញ្ជារកម្លាំងផ្ទាល់ និងប្រើប្រាសរថយន្តទឹក អស់ចំនួន៣គ្រឿងទើបគ្រប់គ្រងរលត់បានដោយស្ថាបពរ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ទំហំការខូចខាតទាំងស្រុង រួមមានរម៉កម៉ូតូ កង់បីចំនួន០២គ្រឿង ម៉ូទ័រប៉ូមបញ្ជូល០១ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *