មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញចុះត្រួតពិនិត្យការងារកសាងអង្គភាព នៅក្នុងទីបញ្ជាការកងពល..!!!

បាត់ដំបង÷នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញចុះត្រួតពិនិត្យការងារកសាងមួយចំនួននៅក្នុងបរិវេណទីបញ្ជាការកងពល ដែលកំពុងដំណើរការដូចជា: ផ្លូវបេតុង និងអគារសាលប្រជុំ។ លោកឧត្តមសេនីយ៍ត្រី កែវ សេង លន មេបញ្ជាការកងពលបានមានប្រសាសន៍ថា ចំពោះផ្លូវបេតុងដែលកំពុងត្រូវបានកសាងនេះ បាន៨០ភាគរយ ហើយក៏ជាផ្លូវបេតុងចុងក្រោយ ដែលនៅសេសសល់ក្នុងទីបញ្ជាការកងពល។ លោកបន្តទៀតថា អគារសាលប្រជុំ ដែលកំពុងត្រូវបានសាងសង់នេះ មានទំហំ៣៥០ម៉ែត្រការេ អំណោយដ៏ថ្លៃថ្លារបស់ដៃគូសម្ព័ន្ធមេត្រីភាពរតនាគារជាតិ កសាងបាន៤០ភាគរយ។ លោកនឹងបន្តដឹកនាំ ដាក់ទិសដៅកសាងអង្គភាពឲ្យកាន់តែរីកចម្រើន និងមានសោភ័ណភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *