ឯកឧត្តម ស សុខា អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Lin Ruihua តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជា អធិបតីពិធីបញ្ចុះបឋម សិលាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នៅសួនច្បារ ព្រះនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វារ។

ក្នុងពិធីបញ្ចុះបឋម សិលាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នេះ ក៏មានការអញ្ជើញ ចូលរួមពីលោក Huang Cheng ប្រធានក្រុមការងារ គ្រប់គ្រងមូលនិធិកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន តំណាងក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធី ជាច្រើនរូបផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *