អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជាមួយទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីវៀតណាមចូលមកប្រទេសខ្មែររាល់ថ្ងៃ សូមស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ វគ្គ១ - PMC-News

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជាមួយទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីវៀតណាមចូលមកប្រទេសខ្មែររាល់ថ្ងៃ សូមស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ វគ្គ១

ចេញផ្សាយនៅ ថ្ងៃចន្ទទី ខែមិថុនា ឆ្នាំ២០២៥

ខេត្តកណ្ដាល÷ស្រុកកោះធំ :​ប្រភពខ្សឹបៗពីអ្នករកស៊ីដឹកទំនិញផ្សេងៗបានឲ្យដឹងថា មន្ត្រីនគរបាល នាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងពេញទំហឹងជាមួយនឹងទំនិញខូចគុណភាព ដែលនាំចូលឆ្លងដែនពីប្រទេសវៀតណាម។

សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយសមត្ថកិច្ចស្ថាប័នមួយចំនួន ជាពិសេសមន្ត្រីនគរបាល ប្រចាំតំបន់ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ ប្រជាពលរដ្ឋចំពោះសុខសុវត្តិភាព និងសុខភាព។
ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក ទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះយកទៅចែកចាយលើទីផ្សារនានានិងឆ្ពោះទៅកាន់រាជធានីភ្នំពេញនិងបណ្តាលខេត្តផ្សេងៗ ។
ប្រភពឱ្យដឹងថា ពួកគាត់រកស៊ី ដឹកបន្លែផ្លែឈើសព្វថ្ងៃបានចំណេញតិចតួចណាស់ ព្រោះសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកមានច្រើនស្ថាប័ន ពិសេសមន្រ្តីនគរបាល​ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំតែម្តងនិងសមត្ថកិច្ចនៅតាមដងផ្លូវមានច្រើនទៀត គាបយកលុយច្រើនៗតាមការកំណត់មិនអាចតវ៉ាបាន។ ដោយសារមានការបើកភ្លើង ខៀវពី សំណាក់មេធំៗខាងលើចាំជួយបិទបាំងទង្វើមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយរបស់លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ហ៊ាន​ធ្វើអ្វីៗតាម​អំពពើចិត្តដោយមិនញញើតច្បាប់សូម្បីតែបន្តិច ។​​
ប្រភពបន្ថែមថា សាច់បង្កកនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនជ្រៃធំកាលពីប៉ុន្មានខែកន្លងទៅ ជាង ៦តោន ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាគយ និងរដ្ឋាករ បង្ក្រាប និងយកទៅដុតកម្ទេចចោល។
 ការបង្ក្រាបសាច់បង្កកខួចគុណភាពនាំឱ្យប៉ះ ពាល់សុខមាភាពប្រជាពលរដ្ឋនេះ ក្រោមការដឹកនាំបញ្ជាដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កណ្តាលមន្រ្តីសាខា ក.ប.ប.ខេត្តកណ្តាលបានសហការ ជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយ និងរដ្ឋាករ ខេត្តកណ្តាល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន បានធ្វើការត្រួតពិនិត្យមានសាច់បង្កកនាំចូលតាមច្រកជ្រៃធំតែម្តង។
ប្រភពពីមន្ត្រីច្រើនស្ថាប័ននៅ​ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំបន្ថែមទៀតថា លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ជ្រៃធំ ប្រើ​តួនាទី,អំណាចប្រព្រឹត្តរបៀបអំពើលុយពុករលួយដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយឃុបឃិតបើកដៃឱ្យឈ្មួញធំៗដឹកជញ្ជូនទំនិញចេញពី​ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនិងច្រករបៀងនិងច្រកផ្សេងៗទៀត នៃខ្សែរក្រវាត់ខេត្តកណ្ដាលគឺជាប្រភពចំណូលដ៏ធំរបស់​លោកនាយ​ប៉ុស្ដិ៍នគរបាលដែល​មានឥទ្ធិពល ខ្នង បង្អែក​រឹងមាំ គ្មានអ្នក ណាហ៊ាន​ប៉ះពាល់ឡើយ។
​អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម  គួច ចំរើន អភិបាលខេត្តកណ្ដាល និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
យោងតាមការផ្សព្វផ្សាយនៃ មានអង្គភាពសារព័ត៌មានក្នុងស្រុក ជាច្រើនអង្គភាព ក្នុងការផ្សព្វផ្សាយ ជូនដំណឹង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីសុំកិច្ចអន្តរាគមន៍ ក្នុងការត្រួតពិនិត្យ​ សមទ្ធិផល នាំចូលពីប្រទេស វៀតណាម ដើម្បីទប់ស្កាត់ផលិតផលខូចគុណភាព ជៀសវាងប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ  និង ទប់ស្កាត់ផលិតផលក្លែងក្លាយនិងធានាដល់ការនាំចូលសមទ្ធិផល បង់ពន្ធស្របច្បាប់ (បង់ពន្ធជូនរដ្ឋ) ដោយឡែកអង្គភាពសារព័ត៌មាន បំពុលសង្គមមួយចំនួនតូច កំពុងដើរតួនាទី ជួសមន្ត្រីដែនសមត្ថកិច្ច ប្រចាំតំបន់ ឬមួយមានការទាក់ទាន់ប្រព្រឹត្តអំពើពុករលួយ ដែលជាហេតុ ធ្វើអោយមានការភាន់ច្រឡំ មកលើអង្គភាពសារព័ត៌មានដែលកំពុងបំពេញកាតព្វ​កិច្ច​ជាច្រើនអង្គភាព ។ > លោក មុត ចន្ត្រា ចាងហ្វាងប្រម៉ាញ់ជាយដែន: អង្គភាពសារព័ត៌មានយើងខ្ញុំ ស្នើសុំឯកឧត្តម រដ្ឋមន្ត្រីក្រសួង ព័ត៌មានសូមមេត្តាត្រួតពិនិត្យ ដោយក្តីអនុគ្រោះ ។    
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ផ្សាយដោយអង្គភាពប្រម៉ាញ់ជាយដែន tv news 






Theme images by Radius Images. Powered by Blogger.