លោក ឆេង សាវិន ប្រធានការិយាល័យគយនិងរដ្ឋាករដូង រងការចោទប្រកាន់ថា បើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក
ខេត្តស្វាយរៀង ៖ប្រភពអ្នកជិតស្និទ្ធនឹង មេការិយាល័យគយច្រកទ្វារតំបន់ ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា ឱ្យអង្គភាពអ្នកសារព័ត៌មានយើងដឹងថា លោក ឆេង សាវិន ដែលជាប្រធានការិយាល័យគយនិងរដ្ឋាករដូង បើកដៃអោយក្រុមឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក ដោយមិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ ។
បច្ចុប្បន្នឈ្មួញ និងអាជីវករ អាចធ្វើសកម្មភាពនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសវៀតណាមតាមច្រកទ្វារតំបន់ ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងគគ្រឹក គគ្រេង រីឯលោក {ឆេង សាវិន} ប្រធានការិយាល័យគយច្រកទ្វារតំបន់ ព្រំដែនដូង មិនបានត្រួតពិនិត្យឲ្យ បានត្រឹមត្រូវនោះទេ។ដោយឡែកបើតាមការបង្ហើបពីមន្ត្រីនៅច្រកទ្វារតំបន់ ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារតំបន់ ព្រំដែនដូងកើតឡើងយ៉ាងពេញបន្ទុកជាងនេះទៀតនោះភាពមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយរបស់ លោក {ឆេង សាវិន} ឃុបឃិតជាមួយឈ្មួញវៀតណាម និងឈ្មួញខ្មែរ ដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ប្រព្រឹត្តទៅយ៉ាងរលូន ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត {គុណ ញឹម} រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម{ ឱមយ៉ិនទៀង }ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត រឿងនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន tv news
Post a Comment