មុខសញ្ញាគ្រឿងញៀន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាប និងដកហូតវត្ថុតាង បានមួយចំនួនក្នុងបទល្មើសជាក់ស្ដែង
កំពង់ស្ពឺ៖ ដោយអដោយនិង ការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បានជម្រុញអោយកងកម្លាំងបង្កេីនកិច្ចសហការស្រាវជ្រាវបង្រ្កាបបទល្មេីសគ្រឿងញៀន ។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៤៥នាទីនៅចំណុចក្នុងព្រៃខាងជើងស្ទឹងព្រៃរមៀត ស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច កម្លាំងអធិការដ្ឋាននគបាលស្រុកភ្នំស្រួច បានបេីកប្រតិបត្តិការ សហការស្រាវជ្រាវឈានទៅបង្រ្កាបមុខសញ្ញាសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន០៣នាក់ ៖១-ឈ្មោះ ហេង សុខណា ហៅ(ខ្នា) ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃរមៀតឃុំព្រៃរំដួល ស្រុកភ្នំស្រួច
២-ឈ្មោះ សុខ ឡត ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច
៣-ឈ្មោះ ជា សុភាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច
វត្ថុតាង ដែល សមត្ថកិច្ចចាប់យកបានរួមមាន÷
-ម្សៅក្រាមពណ៌សថ្លាចំនួន០៧កញ្ចក់ -ជញ្ជីងថ្លឹង ប្រភេទអេឡិចត្រូនិចចំនួន០១គ្រឿង -ឧបករណ៍ខ្សៀចំនួន០២ -ថង់សំរាប់វេចខ្ចប់មួយចំនួន -ទូរស័ព្ទដៃ០១គ្រឿង -គោយន្ដ០១គ្រឿង ម៉ាកTRACHANG ពណ៌ក្រហមសណ្ដោងរ៉ឺម៉ក-ម៉ូតូ០២គ្រឿង ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា មុខសញ្ញាគ្រឿងញៀនជាមុខសញ្ញាសកម្មមានការស៊េីបអង្កេតជាយូរមកហេីយ ក្រុមនេះមានការផ្ដល់ចែកចាយដល់មុខសញ្ញាទទួលលក់បន្ដ នៅគោលដៅក្រុមអ្នកធ្វេីចម្ការស្វាយ និងក្មេងៗមួយចំនួនទៀត ដែលស្ថិតក្នុងបញ្ជីគ្រប់គ្រងតាមដានរបស់មូលដ្ឋាន ជាក់ស្ដែងទេីបបេីកប្រតិបត្តិការនិងទទួលបានលទ្ធផលដូចពេលនេះ។
បច្ចុប្បន្ន÷ជនសង្ស័យ រួមនិងវត្ថុតាងត្រូវ បានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការនីនីតិវិធច្បាប់៕
ផ្សាយដោយអង្គភាពប្រម៉ាញ់ជួយដែន ធី វី ញូ
Post a Comment