ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចំណុចឃុំបាក់រទេះ ស្រុកកំពង់សិលាកំពុងរងការចោទប្រកាន់ថា កំពុងប្រព្រឹត្តអំពើពុករលួយ សូមឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនចុះត្រួតពិនិត្យផងទាន
ព្រះសីហនុ ÷ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចំណុចផ្លូវជាតិលេខ៤ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ ។
ដោយឡែក ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានលើកឡើងថាចាប់តាំងពី លោក ម៉ឹង យូឡេង ឡើងកាន់តំណែងជាប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ដែលមាឥទ្ធិពល មិនខ្វល់ពីការប្រេះស្រាំង ផ្លូវសាធារណ:បាក់ស្រុតខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួង មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះ អង្គភាពសារព័ត៌មាន យើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ រថយន្តដឹកថ្ម ដឹកខ្សាច់ ដឹកហួសចំណុះនៃចរាចរណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ ដោយន័យរួម ដឹកលើសក៏ត្រូវបង់ ដឹកមិនលើសក៏ត្រូវបង់ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល
ឃុំបាក់រទេះ ស្រុកកំពង់សិលា ផ្លូវជាតិលេខ៤ ដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និង ចរាចរណែនាំក្រសួង។
ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុ ធ្វើចរាចរ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ឃុំបាក់រទេះ ស្រុកកំពង់សិលា ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ដោយឈ្មួញទាំងនោះ បានអះអាងថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល មានខ្នងបង្អែករឹងមាំ និងជាមន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តព្រះសីហនុ ។
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង២កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា លោក ម៉ឹង យូឡេង ចាប់តាំងពីទទួលបានតំណែងជាប្រធាន មន្ទីរសាធារណការខេត្តព្រះសីហនុ បណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្តនេះជាហេតុធ្វើអោយបុគ្គលមួយចំនួនកំពុងប្រព្រឹត្តអំពើពុករលួយ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
Post a Comment