អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង កំពុងរងការចោទប្រកាន់ថាជាជញ្ជីងថ្លឹងលុយ វគ្គ១ - PMC-News

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង កំពុងរងការចោទប្រកាន់ថាជាជញ្ជីងថ្លឹងលុយ វគ្គ១

បាត់ដំបង ៖លោកប្រធាន. អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល  ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ ។

ដោយឡែក ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល  ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង  បានលើកឡើងថា លោក លី ម៉ៅ  មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល  ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង  បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ដែលមាឥទ្ធិពល មិនខ្វល់ពីការ ផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួង មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ រថយន្តដឹកថ្ម ដឹកខ្សាច់ ដឹកហួសចំណុះនៃចរាចរណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ ដោយន័យរួម ដឹកលើសក៏ត្រូវបង់ ដឹកមិនលើសក៏ត្រូវបង់ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកអង្គស្នួល ខេត្តកណ្តាល ផ្លូវជាតិលេខ៤ ដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និង ចរាចរណែនាំក្រសួង។ 

ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្តមួយទៀត ធ្វើចរាចរ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកសង្កែខេត្តបាត់ដំបងមួយនេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ ដោយឈ្មួញទាំងនោះ បានអះអាងថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មានខ្នងបង្អែករឹងមាំ  ។
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា លោក លីម៉ៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង  បណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្ត និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ធ្វើអ្វីៗតាមអំពើចិត្តនេះជាហេតុធ្វើអោយបុគ្គល មួយចំនួនកំពុងប្រព្រឹត្តអំពើពុករលួយ។
អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់ លោក លីម៉ៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានទេដោយសារតែមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោក លីម៉ៅ ប្រធានមន្ទីរនិងចុះត្រួតពិនិត្យដើម្បីកុំឈ្មួញទាំងនោះមានការចោទប្រកាន់ថាកំពុងប្រព្រឹត្តអំពើពុករលួយ។ 
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
ផ្សាយដោយអង្គភាព ប្រម៉ាញ់ជាយដែន ធីវីញូ






Theme images by Radius Images. Powered by Blogger.