ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងរងការចោទប្រកាន់ថា កំពុងប្រព្រឹត្តអំពើពុករលួយ សូមឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនចុះត្រួតពិនិត្យផងទាន
ខេត្តកណ្ដាល÷ស្រុកអង្គស្នួល ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចផ្លូវជាតិលេខ៤ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ ។
ដោយឡែក ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងថា {លោក បូរី វង្សសានិត្យ} ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ដែលមាឥទ្ធិពល មិនខ្វល់ពីការ ផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួង មិនតែប៉ុណ្ណោះ
នៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ រថយន្តដឹកថ្ម ដឹកខ្សាច់ ដឹកហួសចំណុះនៃចរាចរណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ ដោយន័យរួម ដឹកលើសក៏ត្រូវបង់ ដឹកមិនលើសក៏ត្រូវបង់ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា {លោក សេង ឈួន } ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកអង្គស្នួល ខេត្តកណ្តាល ផ្លូវជាតិលេខ៤ ដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និង ចរាចរណែនាំក្រសួង។
ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្តមួយទៀត ធ្វើចរាចរ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកអង្គស្នួល ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ដោយឈ្មួញទាំងនោះ បានអះអាងថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មានខ្នងបង្អែករឹងមាំ ។
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង២កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា លោក {បូរី វង្សសានិត្យ } ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្ត និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ធ្វើអ្វីៗតាមអំពើចិត្តនេះជាហេតុធ្វើអោយបុគ្គល មួយចំនួន កំពុងប្រព្រឹត្តអំពើពុករលួយ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម {ប៉េង ពោធិ៍នា }រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម{ ឱមយ៉ិនទៀង} ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន tv news
Post a Comment