អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងមហាផ្ទៃច្រានចោលការចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមានការជាប់ពាក់ព័ន្ធ ទៅនឹង សកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា - PMC-News

ក្រសួងមហាផ្ទៃច្រានចោលការចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមានការជាប់ពាក់ព័ន្ធ ទៅនឹង សកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសបានបដិសេធនិងទាត់ចោល ចំពោះការចោទប្រកាន់នានាពីក្រុមប្រឆាំងនៅក្រៅប្រទេសថា ឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួន មានការជាប់ពាក់ព័ន្ធ ទៅនឹង សកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។


លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដើម្បីឲ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះ កើតឡើងជាដើម ក្នុងនាមក្រសួងមហាផ្ទៃសូមទាត់ចោល ច្រានចោលគឺមិនអាចទទួល យកបានជាដាច់ខាត។

ការបដិសេធនេះ​ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

Theme images by Radius Images. Powered by Blogger.