លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន.នាយប៉ុស្តិ៍នគរបាល ច្រកអន្តរជាតិប៉ោយប៉ែត ទ្វារ បានចាត់កម្លាំងចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន..!!!

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាត់កម្លាំងចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។ លោកវរសេនីយ៍ឯក សៀង អ៊ិន ឋានៈ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបានដឹកនាំក្រុមការងារប៉ុស្តិ៍ចំនួន ០៥នាក់ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ខេម ម៉ៅ ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំណោយសួរសុខទុក្ខ ដែលត្រូវបានប្រគល់ជូន រួមមាន ៖ – ថវិកា (ប្រាក់ដុល្លារ ៥០០$, -ប្រាក់រៀល ២,៥៨០,០០០៛, -ប្រាក់បាត ២៧,៥០០បាត), -ទឹកសុទ្ធ ៤កេស -មី ១កេសធំ -ទឹកក្រូច ១កេស -ទឹកផ្លែឈើ ១កេស -ទឹកដោះគោឆៅ ៥យួរ និងត្រីខកំប៉ុង ៥យួរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *