ប្រជាពលរដ្ឋជាង១០០ គ្រួសារគោរពអរគុណ សម្តេចតេជោ នាយករដ្ឋមន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតតាមរយៈ ឯកឧត្តមប៉ាន់ខែម ប៊ុនថនដែលបាន បញ្ចប់វិវាទរ៉ាំរ៉ៃ តាមរយៈដំណោះ ស្រាយបែប ឈ្នះឈ្នះ..

(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀល ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅភូមិទំនប់ដាច់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទះដៃសាទរ ទទួលយកការ បញ្ចប់វិវាទដែលរ៉ាំរ៉ៃអស់ រយៈពេលច្រើនឆ្នាំ មកហើយ តាមរយៈការដោះ ស្រាយរបស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយក រដ្ឋមន្ត្រីនិងក្រុម ការងាររួមដំណើរមាន លោកយ៉ាង គឹមហ៊ុយ លោកគង់ បញ្ញារិទ្ធិ លោកផេង បូរ៉ា លោកខន សុវណ្ណសុផានន់ ព្រមទាំងមានការ ចូលរួមពីសំណាក់ លោកលី សារី អភិបាលរងនៃគណៈ អភិបាលខេត្តបន្ទាយ មានជ័យ លោកឈុន ប៊ុនថាប្រធាន ក្រុមការងារអន្តរ វិស័យខេត្ត លោក អ៊ិន ផាត ក្រុមការងារមន្ទីរ ដែនដីខេត្ត លោកយឹម សំណាងអភិបាល នៃគណៈអភិបាល ស្រុកអូរជ្រៅ មេឃុំអូរបីជាន់និង កងកម្លាំងស្រុក ក្រោយពីប្រជាពល រដ្ឋនិងភាគីក្រុមហ៊ុន បានព្រមព្រៀង បញ្ចប់វិវាទហើយ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានីហ៊ុនសែន បានផ្តល់នូវអំណោយ ជាផ្លូវក្រាលគ្រួសារជូន បងប្អូនបនរជាពលរដ្ឋ ដោយចាត់អោយ ឯកឧត្តមនិង ក្រុមករងារកសាង អភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ មិនអោយជួប ការលំបាកឡើយ។

ប្រជាពលរដ្ឋត្រេកអរ និងគោរពថ្លែងអំណរគុណ មិនអាចភ្លេចគុណរបស់ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី បានឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *