សត្ថកិច្ចស្រុកកំរៀង ឃាត់ខ្លួនស្ត្រីម្នាក់រួមទាំង គ្រឿងញៀនបញ្ជូន ទៅកាន់តុលាខេត្ត បាត់ដំបង…

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើ គ្រឿងញៀន នៃអធិការរដ្ឋាន នគរបាលស្រុកកំរៀង ចុះបង្ក្រាបករណី ចែកចាយនិងប្រើប្រាស់ គ្រឿងញៀនមួយ កន្លែងនិងឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កាលពីរសៀលថ្ងៃទី ២៥ខែមេសាឆ្នាំ ២០២២វេលាម៉ោង ១៧និង០០នាទី នៅចំណុចភូមិ អូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការស្រុកកំរៀង បានប្រាប់អោយដឹង ថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួនបានមានឈ្មោះតាំង ចិន ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំ នៅ ភូមិអូរចម្លង ឃុំតាសែន ស្រុកកំ រៀង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ឆែកឆេរនិងដក ហូតវត្ថុតាងបាន រួមមានម្សៅ ក្រាមពណ៌សថ្លា ច្រកក្នុងប្លា្ទស្ទិក ចំនួន ២៥ ថង់សង្ស័យមានសារធាតុ ញៀន។

បច្ចុប្បន្ន ជនសង្ស័យនិង វត្ថុតាងត្រូវ បានកម្លាំងនគរបាល ស្រុកបានរៀបចំសំណុំ រឿង បញ្ជូនទៅកាន់ ការិយាល័យជំនាញនៃ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនិតិវិធី  ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *