ថៃ បើក ប្រទេស ពេញ ឡើង វិញ សម្រាប់ ភ្ញៀវ បរទេស ចាប់ ពី ថ្ងៃ ទី ១ ឧសភា

(ប្រទេសថៃ)៖ គម្រោង «Test&Go ឬ តេស្ត&ទៅ» សម្រាប់ អ្នក ដំណើរ បរទេស និង ការ ធ្វើ តេស្ត RT-PCR សម្រាប់ អ្នក ដំណើរ ទៅ ដល់ ទឹក ដី ថៃ នឹង បញ្ចប់ នា បំណាច់ ខែ មេសា នេះ ខណៈ អ្នក ដំណើរ ចាក់ វ៉ាក់សាំង តម្រូវឲ្យ ធ្វើ តេស្ត ដោយ ខ្លួន អំឡុង ការ ស្នាក់ នៅ របស់ ពួក គេ គិត ចាប់ ពី ថ្ងៃ ទី ១ ខែ ឧសភា ទៅ ដែល ជា ផ្នែក មួយ នៃ ការ បន្ធូរ បន្ថយ ច្បាប់ រឹត បន្តឹង ចូល ប្រទេស ដើម្បី បង្កើន សេដ្ឋកិច្ច និងទោះ បី ជា យ៉ាង ណា ការ ចុះ បញ្ជី ប័ណ្ណ ចូល ប្រទេស ថៃ នឹង ត្រូវ រក្សា ទុក ដដែល។ ការ ផ្លាស់ ប្តូរ ត្រូវ បាន អនុម័ត នៅ កិច្ចប្រជុំ មួយរបស់ មជ្ឈមណ្ឌល គ្រប់ គ្រង ស្ថានភាព កូវីដ-១៩ (CCSA) កាល ពី ថ្ងៃ សុក្រ ម្សិល មិញ។

«គម្រោង “ធ្វើ តេស្ត&ទៅ” នឹងត្រូវ លុប ចោល ហើយ នឹង មាន តម្រូវ ការ ឲ្យ ធ្វើ តេស្ត ខ្លួន ឯង គិត ចាប់ ពី ថ្ងៃ ទី ១ ខែ ឧសភា។ នេះ នឹង កាន់ តែ ងាយ ស្រួល និង ឆាប់ រហ័ស សម្រាប់ ភ្ញៀវ។ វិស័យ ទេសចរណ៍ ក៏ នឹង ចាប់ ផ្តើម ងើប ឡើង វិញ»។ នេះ ជា ការ លើក ឡើង របស់ លោក នាយករដ្ឋ មន្ត្រី ប្រាយុទ្ធ ចាន់ អ៊ូចា បន្ទាប់ ពី ដឹក នាំ កិច្ច ប្រជុំ។

លោក បន្ត ថា ៖«ប្រទេស ជា ច្រើន កំពុង បន្ធូរ បន្ថយ ការ រឹត បន្តឹង កាន់ តែ ច្រើន ហើយ ប្រទេស យើង ពឹង ផ្អែក ខ្លាំង លើ វិស័យ ទេសចរណ៍ ដើម្បី ជំរុញ សេដ្ឋកិច្ច»។

លោក ក៏ មាន ប្រសាសន៍ ថា រដ្ឋាភិបាល នឹង ពិចារណា ពី លទ្ធភាព នៃគម្រោងទេសចរណ៍ «ប្រទេស ពីរ គោល ដៅ មួយ » ដើម្បី ផ្សព្វផ្សាយ និង លើក កម្ពស់ វិស័យ ទេសចរណ៍ រវាង ប្រទេស ថៃ និង ប្រទេស ផ្សេង ៗ។

ជា មួយ នឹង ការ បន្ធូរ បន្ថយ ច្បាប់ ធ្វើ ដំណើរ លោក នាយក រដ្ឋ មន្ត្រី បាន បញ្ជាក់ ថា ថៃ នឹង បើក ឡើង វិញ ពេញ លេញ សម្រាប់ ភ្ញៀវ ទេសចរ ចាប់ ពី ថ្ងៃ ទី ១ ខែ ឧសភា។

ទោះ បី ជា យ៉ាង ណា លោក ប្រាយុទ្ធ ចាន់អ៊ូ បានលើក ឡើង ថា កិច្ច ប្រជុំ មិន បាន ពិភាក្សា ពី ការ ទម្លាក់ ចំណាត់ នៃ ជំងឺ រាត តត្បាតកូវីដ-១៩ ទៅ ជា ជំងឺ ឆ្លង នោះ ទេ។ បញ្ហា នេះ នឹង ត្រូវ ពិចារណា នៅ ពេល ក្រោយទៀត។

អ្នក នាំ ពាក្យ CCSA លោក Taweesilp Visanuyothin បាន និយាយ ថា ចាប់ ពី ថ្ងៃ ទី ១ ខែ ឧសភា នឹង មិន មាន គម្រោងចូល ប្រទេស Test&Go ទៀត ទេ។ រដ្ឋាភិបាល នឹង បង្កើត វិធាន ការ ផ្សេង សម្រាប់ ជន បរទេស ចាក់ វ៉ាក់សាំង និង មិន ចាក់ វ៉ាក់សាំង។

ភ្ញៀវ ទេសចរ ចាក់ វ៉ាក់សាំង នឹង មិន ធ្វើ តេស្ត រក កូវីដ-១៩ ទេ ពេល មក ដល់។ វា នឹង គ្រាន់ តែ ណែនាំ ឲ្យធ្វើ តេស្ត ដោយ ខ្លួន ឯង អំឡុង ពេល ការ ស្នាក់ នៅ របស់ ពួក គេ។ អ្នក ដំណើរ ចាក់ វ៉ាក់សាំង ត្រូវ តែ ចុះ បញ្ជី ប័ណ្ណ ចូល ប្រទេស និង បង្ហាញ ប័ណ្ណ ចាក់ វ៉ាក់សាំង។

សម្រាប់ ភ្ញៀវទេសចរ ហានិភ័យ ខ្ពស់ នឹង ត្រូវ ធ្វើ ចត្តាឡីស័ក រយៈ ពេល ៥ ថ្ងៃ។ ការ ធានារ៉ាប់ រង់ សម្រាប់ កូវីដ ចំពោះ អ្នក ដំណើរ បរទេស មក ដល់ ទាំង អស់ គឺ អប្បបរមា ១ ម៉ឺន ដុល្លារ អាមេរិក។

លោក Taweesilp បញ្ជាក់ ថា ការ ធ្វើ តេស្ត ជា កំហឹត ក្រោម គម្រោង«តេស្ត&ទៅ» ត្រូវ បាន បញ្ចប់ ដោយ សារ តែ ទិន្នន័យ បង្ហាញ ថា ការ ឆ្លង ទាប ក្នុង ចំណោម អ្នក ដំណើរ បរទេស មក ដល់គឺមាន ត្រឹម តែ ០.៤៦ % ប៉ុណ្ណោះ ក្នុង រយៈ ពេល មួយ ខែ នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *