ប្រទេសចិនបញ្ជូនឱសថគ្រាប់លេបទៅកាន់ជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

(ប្រទេចិន)៖ ក្រុមហ៊ុន China Meheco បានប្រកាសនៅ លើគណនី WeChat ផ្លូវការរបស់ ខ្លួនថា ក្រុមហ៊ុនឱសថយក្ស របស់ប្រទេសចិន China Meheco Group Co បានដឹកជញ្ជូនកញ្ចប់ ឱសថគ្រាប់លេប ដំបូងបង្អស់ដែល ផលិតដោយក្រុមហ៊ុន Pfizer ទៅកាន់ជួរមុខនៃ ក្រុមការងារប្រយុទ្ធ ប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅក្នុងប្រទេសចិន។

ឱសថដែលមាន ឈ្មោះថា Paxlovid ត្រូវបាននាំចូលពី ប្រទេសប៊ែលហ្ស៊ិក ហើយបានមក ដល់កាលពីថ្ងៃសៅរ៍ នៅឯមជ្ឈមណ្ឌលដឹក ជញ្ជូនរបស់ក្រុមហ៊ុន China Meheco ក្នុងសង្កាត់ Daxing នៃទីក្រុងប៉េកាំង ជាមួយនឹងនីតិវិធី ទាំងអស់ត្រូវបានបញ្ចប់ ដូចជាការត្រួតពិនិត្យ នៃការដាក់ចូល ឃ្លាំងជាដើម។

មិនយូរប៉ុន្មាន ក្រុមហ៊ុនបានទទួល ការបញ្ជាសម្រាប់ការ បញ្ជូនជាបន្ទាន់ពីនិយតករ ដើម្បីដឹកជញ្ជូនឱសថ នេះដើម្បីជួយដល់ រដ្ឋាភិបាលក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត។

កាលពីព្រឹកថ្ងៃអាទិត្យ រថយន្តពិសេស ដឹកឱសថនេះបានចាក ចេញពីមជ្ឈមណ្ឌល ដឹកជញ្ជូននៅសង្កាត់ Daxing ឆ្ពោះទៅកាន់ទីក្រុង Changchun នៃខេត្ត Jilin នៅភាគឦសាន នៃប្រទេសចិន ដែលរងគ្រោះដោយ រលកដ៏ខ្លាំងនៃការ ផ្ទុះការឆ្លងជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

ក្រុមហ៊ុននេះបានកត់ សម្គាល់នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ឱសថនេះត្រូវបានគេ រំពឹងថានឹងទៅ ដល់ទីក្រុង Changchun នៅថ្ងៃអាទិត្យដដែលនោះ ហើយនឹងត្រូវបាន បញ្ជូនភ្លាមៗទៅកាន់ ក្រុមការងារជួរមុខនៅ ពេលទៅដល់។

យោងតាមក្រុមហ៊ុន China Meheco បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀង មួយជាមួយក្រុមហ៊ុន Pfizer ដើម្បីទទួលបន្ទុក ប្រតិបត្តិការពាណិជ្ជកម្ម របស់ឱសថ Paxlovid នៅចិនដីគោក។

នៅពេលមុននេះ ឱសថនេះត្រូវបាន បញ្ចូលទៅក្នុងគម្រោង ចុងក្រោយបង្អស់នៃ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ជំងឺកូវីដ-១៩ ដែលត្រូវបាន អនុម័តដោយរដ្ឋបាល ផលិតផលវេជ្ជសាស្ត្រជាតិ។

ក្រុមហ៊ុន China Meheco បានមើលឃើញភាគ ហ៊ុនរបស់ខ្លួនមានការ ប្រែប្រួលមិនធម្មតា មួយក្នុងរយៈ ពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីភាគហ៊ុន របស់ក្រុមហ៊ុននេះបាន កើនឡើងដល់កម្រិត នៃការជួញដូរ ១០ដង ក្នុងរយៈពេល ១៣ថ្ងៃនៃថ្ងៃជួញ ដូរ រវាងថ្ងៃទី២ និងថ្ងៃទី២៨ ខែមីនា ជាមួយនឹងការកើន ឡើងតម្លៃជិត ២០០ភាគរយ។

ក្រុមហ៊ុនបានចេញ សេចក្តីជូនដំណឹង មួយកាលពីថ្ងៃទី១៨ ខែមីនា ដោយបាននិយាយថា ការប្រើប្រាស់ និងការលក់ឱសថនេះ គឺនៅមានភាពមិន ទាន់ច្បាស់លាស់ នៅឡើយទេ ហើយគេបាន រំពឹងទុកថា វានឹងមិនមាន ផលប៉ះពាល់ខ្លាំង ដល់ដំណើរការ អាជីវកម្មរបស់ ក្រុមហ៊ុននោះទេ។

គិតត្រឹមល្ងាច ថ្ងៃអាទិត្យ ប្រទេសចិនបាន បញ្ជាក់ថាមានអ្នក ឆ្លងជំងឺកូវីដ-១៩ ប្រមាណជិត ២០ ០០០នាក់។ ក្នុងចំណោមនោះ មានករណីឆ្លងចំនួន ១២ ៨៧៦នាក់ មានមូលដ្ឋាន នៅក្នុងខេត្ត Jilin៕ (ប្រភព TASS

You might like

Leave a Reply

Your email address will not be published. Required fields are marked *