ឯកឧត្តម សុខ លូ អភិបាលខេត្តអញ្ជើញជួបសំណេះសំណាល ជាមួយ មន្រ្ដីរាជការ មេឃុំ  ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ក្នុងស្រុក ដើម្បី សួរសុខទុក្ខ និងស្តាប់របាយការណ៍ អំពីការលំបាក  និងបានណែនាំ  ឃុំឲ្យបន្តខិតខំយកចិត្តទុកដាក់  ការដោះស្រាយរាល់ទំនាស់ និងសំណូមពរ នានាជូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាព???

(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង  អញ្ជើញជួសំណេះ សំណាល ជាមួយ មន្រ្ដីរាជការ មេឃុំ ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បី សួរសុខទុក្ខ និងស្តាប់របាយការណ៍ របស់លោក អភិបាលស្រុក អំពីការលំបាក ការងាយស្រួល របស់រដ្ឋបាល ស្រុកបវេល និងបានណែនាំ ដល់រដ្ឋបាលស្រុក ឃុំឲ្យបន្តខិតខំយក ចិត្តទុកដាក់ បំពេញកិច្ចការងារ ទាំងការផ្តល់ សេវាសាធារណ: ការដោះស្រាយ រាល់ទំនាស់ និង សំណូមពរ នានាជូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាព នៅមូលដ្ឋានក្នុងដែន សមត្ថកិច្ចរបស់ខ្លួន និងបានណែនាំ ដល់រដ្ឋបាលស្រុក ឃុំកុំរពឹសដៃចុះ ហត្ថលេខាលើ លិខិតស្នាមដីធ្លី ដែលពុំច្បាស់លាស់  ដែលបង្កហានិភ័យ ដល់ខ្លួនទៅថ្ងៃក្រោយ និងសូមរៀបចំបញ្ជី ទំនាស់ដែលនៅ សេសសល់ បន្ទាប់ពីបានធ្វើការ ដោះស្រាយជូន ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ជូនមក រដ្ឋបាលខេត្ត ដើម្បីធ្វើការពិនិត្យ និងដោះស្រាយបន្ត ។

ព្រមទាំង  បានជម្រុញដល់រដ្ឋ បាលស្រុក រកដី ឲ្យបានធំទូលាយ សម្រាប់ធ្វើជាទី លានចាក់សំរាម និងលើក ទឹកចិត្តដល់ ស្រុកឃុំ ឲ្យរៀបចំធ្វើវេទិ ការសាធារណ: ដើម្បីពង្រឹងគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៧ ចំនុចរបស់ រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ លោកសឿនវ៉ាន់ម៉ា លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *