ចាប់ផ្ដើមល្បីកក្រើកទៀត ហើយមេឈ្មួញចាស់វស្សា ឈ្មោះហមផល្លា ពីរនាក់ប្ដីប្រពន្ធកំពុង ធ្វើចរាចរដឹកជញ្ជូន ឈើបានយ៉ាង រលូតាមផ្លូវលេខ ៦២ទាំងថ្ងៃទាំងយប់ សមត្ថកិច្ចជំនាញពាក់ព័ន្ធ តាមដងផ្លូវមិនហ៊ាន បង្ក្រាបព្រោះសង្ស័យបាន ត្រូវថ្នាំសណ្តំឈ្មួញឈើ ពីរនាក់ប្ដីប្រពន្ធខាង លើហើយមើលទៅ???

(ខេត្តព្រះវិហារ)៖ ចាប់ផ្ដើមល្បីកក្រើកទៀត ហើយឈ្មួញដឹក ជញ្ជូនឈើ ឈ្មោះហមផល្លា ពីរនាក់ប្ដីប្រពន្ធ ដែលគេស្គាល់ថា មេឈ្មួញចាស់វស្សា រូបនេះកំពុងធ្វើចរាចរ ដឹកជញ្ជូនឈើបានយ៉ាង រលូតាមផ្លូវលេខ៦២ ខេត្តព្រះវិហារ ខ្ពស់ចូលទៅ ខេត្តកំពង់ធំទាំងថ្ងៃទាំងយប់ បានដោយយ៉ាងរលូន សមត្ថកិច្ចជំនាញពាក់ ព័ន្ធតាមដងផ្លូវមិន ហ៊ានបង្ក្រាប។

ប្រភពពីសមត្ថកិច្ច ដែលអត់បានលិត នៅក្នុងស្រុករវៀង បានលួចបង្ហើបប្រាប់ អង្គភាពសហគ្រាស គេហទំព័រ ប្រម៉ាញ់ជាយដែន យើងឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃ នេះគេសង្កេតឃើញ មានមេឈ្មួញដឹក ឈើចាស់វស្សាឈ្មោះ ហមផល្លានឹងប្ដី កំពុងធ្វើចរាចរណ៍ ដឹកជញ្ជូនឈើយ៉ាងសកម្ម ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ បានយ៉ាងរលូនខ្លាំងកាន់ តែខ្លាំងជាងមុនធ្វេរដង។

មន្រ្តីជំនាញនិង សមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវនិង ប៉ុស្តិ៍ត្រួតពិនិត្យ ពីខេត្តព្រះវិហារ  រហូតដល់ខេត្តកំពង់ធំ មិនហ៊ានប៉ះពាល់ មេឈ្មួញចាស់វស្សាពីរ នាក់ប្ដីប្រពន្ធខាងលើ មេឈ្មួញចាស់វស្សា ខាងលើនោះទេ។

ប្រភពដដែលបានរៀប រាប់ប្រាប់ងោយដឹង បន្តទៀតថា ជាពិសេសលោក ពឹង ទ្រីដា ប្រធានមន្ទីរ កសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋ បាលព្រៃឈើ ខេត្តព្រះវិហារ មិនគួរ មើលរំលងនិង បណ្ដែតបណ្តោយ ឲ្យមេឈ្មួញ ពីរនាក់បងប្អូនបង្កើត ខាងលើធ្វើសកម្មភាព ដឹកជញ្ជូនឈើ បានយ៉ាងរលូនសោះ ។

បើតាមប្រភពពីនាក់ ជិតស្និទ្ធនឹងឈ្មួញឈ្មោះ ហមផល្លានិងប្តី បានលួចបង្ហើប ប្រាប់ឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃឈ្មួញ ឈើខាងលើនេះដឹក ជញ្ជូនឈើឆ្លងកាត់ ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ ដោយគ្មានមន្ត្រីរ ដ្ឋបាលព្រៃឈើ ឬ សមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាបទេ ព្រោះត្រូវបាន មេឈ្មួញចាស់វស្សា រូបនេះរត់ការបង់ លុយអស់រួចហើយ ទើបមិនមានការបង្រ្កាប គ្រាន់តែ រាប់ក្បាល ឡាន យកលុយដាក់ក្នុង ហោប៉ៅតែប៉ុណ្ណោះ ។

ប្រភពដដែលបាន បន្តឲ្យដឹងទៀតថា ទាល់តែមានការ បើកភ្លើងខៀវពី លោក ស៊ុ ស៊ីវុត្ថា ហៅតា វ៉ែនតា  នាយផ្នែក រដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ចពាក់ព័ន្ធ នៅតាមដងផ្លូវ ទើបមិន ប្រឈមនឹងការ ចាប់បង្ក្រាប។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថា សកម្មភាពឈ្មួញ ដឹកជញ្ជូនឈើឆ្លងកាត់ ផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំ ពុំមានការថយ ចុះនោះទេ បើទោះបី មានការបង្ក្រាប បទល្មើសព្រៃឈើ ក្នុងស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកឆែប យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានក្នុងខេត្តព្រះវិហារ  បានមានការ រិះគន់ចំៗថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន និងសមត្ថកិច្ចក្នុង ខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃ ឈើជាប្រភព ចំណូលខ្ពស់ របស់ខ្លួនទើបបទ ល្មើសដឹកជញ្ជូននៅតែ កើតឡើងយ៉ាង ពេញបន្ទុកបែបនេះ។

ជាក់ស្តែងឥឡូវនេះ ឈ្មួញខាងលើ និងឈ្មួញច្រើន នាក់ទៀតនៅតែអាច ធ្វើសកម្មភាពដឹកជញ្ជូន បានទាំងយប់ទាំង ថ្ងៃគ្មានញញើតអ្វីទាំងអស់ ហើយបានយ៉ាងដោយ រលូនថែមទៀតផង។

ប្រជាពលរដ្ឋនិង សមត្ថកិច្ចមួយចំនួន ដែល អត់ បានលិឍ បានសូមអំពាវនាវ សំណូមពរដល់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ  ជួយមើលមន្ត្រីក្រោម ឱវាទរបស់ខ្លួនដែល កំពុងប្រព្រឹត្តអំពើពុក រលួយឃុបឃិត គ្នាជាប្រព័ន្ធជាមួយ មេឈ្មួញឈើចាស់ វស្សាខាងលើ បើពុំដូច្នោះទេព្រៃឈើនឹង រលាយហិនហោចឆាប់ៗ នៅពេលខាងមុខនេះ ជាមិនខាន៕ ដោយ លោក អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *