វិថីរុក្ខាពិសិដ្ឋ ប្រវែង ៣,៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ  ស្ថិតនៅសង្កាត់ព្រៃធំ ក្រុង កែប ត្រូវបានសម្ពោធ ឱ្យប្រើប្រាស់នៅថ្ងៃនេះ

(ខេត្តកែប)៖ ដោយស្របតាមផែន ការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនីយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ វិថីរុក្ខាពិសិដ្ឋ លេខ ១៣៣៤E ប្រវែង ៣,៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប  ដោយមានការ ចូលរួមនឹងសាទរ ពីសំណាក ឯកឧត្ដម សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី  អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក-ឃុំ-សង្កាត់ -ភូមិ មន្ត្រីសាលាខេត្ត  ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានសម្តែងនូវក្តីរីករាយ ជាមួយបងប្អូនប្រជា ពលរដ្ឋនៅក្នុងខេត្តកែប ទាំងមូលដែលទទួល បានសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ពីសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែ គិតគូពីតម្រូវការចំបាច់ របស់បងប្អូនប្រជាពល រដ្ឋក្នុងមូលដ្ឋាន ហេតុនេះទើប សម្តេចតេជោ ហ៊ុន សែន ខិតខំជំរុញឱ្យមានការ អភិវឌ្ឍន៍លើវិស័យហេដ្ឋា រចនាសម្ព័ន្ធនានាទូទាំង ព្រះរាជាណាចក្រកម្ពុជា ដើម្បីសំដៅប្រែក្លាយ ពីទីជនបទ តភ្ជាប់ទៅកាន់ ទីប្រជុំជន ។

ដោយឡែក វិថីរុក្ខាពិសិដ្ឋ លេខ១៣៣៤E ត្រូវបានតភ្ជាប់ពី ផ្លូវជាតិលេខ៣៣ ទៅផ្លូវជាតិលេខ៣៣A ជាផ្លូវដ៏សំខាន់របស់ខេត្ត  ដែលជំរុញឱ្យមាន កំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយការ កកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយ ស្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ និងការដឹកជញ្ជូន ផលិតផល-កសិផល គ្រប់ប្រភេទ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ រដ្ឋបាលក្រុង ជាពិសេស   ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារទាំងអស់ ក្នុងការសម្របសម្រួលដោះ ស្រាយផលប៉ះពាល់ និងឈានដល់ការ អភិវឌ្ឃន៍គម្រោងទទួល បានជោគជ័យសម្រាប់  សេដ្ឋកិច្ច សង្គម និងផលប្រយោជន៍ សាធារណៈជូន ប្រជាពលរដ្ឋបាន យ៉ាងល្អប្រសើរ។

ជាមួយនេះ ឯកឧត្តម បានក្រេីនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងបី ដោយចាប់ពីពេលនេះ រហូតដល់ថ្ងៃបញ្ចប់ នៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រូវចាត់វិធានការរឹតបន្តឹង ឡើងវិញនៅតាម គោលដៅដែលបាន អនុវត្តកន្លងមក។

ជាទីចុងក្រោយ ឯកឧត្តម សោម ពិសិដ្ឋ ក៏សូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ មន្ត្រី រាជការ ទាំងអស់ ក្រោយពីទទួលបានផ្លូ វមួយខ្សែនេះហើយ សូមចូលរួមថែរក្សា ដាំដើមឈើ និងប្រើប្រាស់ផ្លូវនេះ  ឲ្យមានប្រយោជន៍ ពិសេសនៅរាល់ ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ ចរាចរណ៍ផ្លូវគោកទាំង អស់គ្នា ជៀសវៀង គ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់អាយុជីវិត  និងត្រូវបន្តចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវ វិធានការនានារបស់ ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *