ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បេីកយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប ចុះពិនិត្យ និងបេីកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់កុមារដែលមាន អាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅទូទាំងខេត្តកែប ដែលដំណើរការចាក់ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅបរិវេណសាលាក្រុងកែប និងសាលាស្រុក ដំណាក់ចង្អើរ ខេត្តកែប។

មានប្រសាសន៍ក្នុងដំណើរ ចាក់វ៉ាក់សាំងនោះ ឯកឧត្តម បានមានប្រសាសន៏ថា ការចាក់វ៉ាក់សាំងនេះ ពិតជាមានសារសំខាន់ ណាស់សម្រាប់កុមារដែល ទទួលបានវ៉ាក់សាំងតាម កាលកំណត់ មានន័យថាវ៉ាក់ សាំងទាំងនេះជួយការ ពារកុមារពីជំងឺកូវីដ-១៩។

មានន័យថា នៅពេលកូនៗ របស់បងប្អូនទៅ សាលារៀន ឬទៅប្រាស្រ័យ ទាក់ទងជាមួយកុមារ ដទៃទៀតកុមារទាំងនោះ និងកាត់បន្ថយនៅ ការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រឹតទៀបបំផុត។

ក្នុងឱកាសចុះពិនិត្យការ ចាក់វ៉ាក់សាំងជូនកុមារនោះ ឯកឧត្តមបញ្ជាក់ជូនអំពី គុណភាពនៃវ៉ាក់សាំង  ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូន តាំងពីចាប់ផ្តេីមដំបូង រហូតដល់ពេលនេះ គឺមានគុណភាពល្អពិតៗ ដូច្នេះហើយសូមអោយបងប្អូនទាំងអស់មានការ ជឿជាក់លេីរាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរខ្ពស់ដល់ សុខភាពរបស់បងប្អូន ប្រជាពលរដ្ឋយើង គ្រប់ពេលវេលា សូមអោយបងប្អូន នាំកូនៗមកទទួល វ៉ាក់សាំងអោយបាន គ្រប់គ្នាចាប់ពីពេលនេះតទៅ។

ឯកឧត្តមក៏ បានផ្ដាំផ្ញើដល់បងប្អូន អាណាព្យាបាល របស់កុមារ ដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ នេះរួចហើយ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវវិធានការ ៣កុំ និង៣ការពារ តាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ឱ្យបានជាប្រចាំ ។

នៅក្នុងឱកាសនោះដែរ  ឯកឧត្តម បានឧបត្ថម្ភ នៅគ្រឿងបរិភោគ បរិភោគជូនដល់ទី តាំងដំណើរការចាក់វ៉ាក់សាំងនូវៈ ទឹកសុទ្ធ ៦០កេស ភេសជ្ជះ កូកាកូឡា ១០កេស  ម៉ាស់  ៥.០០០ម៉ាស់  មី  ១០កេស  ជែលលាងដៃ និងថវិកា  ២.០០០.០០០រៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *