លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អញ្ជើញប្រកាសបិទ យុទ្ធនាការ វ៉ាក់សាំង កូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែល មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅក្នុងក្របខណ្ឌ ខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ របស់ក្រសួងសុខាភិបាល លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានអង្គភាពពាក់ព័ន្ធ ក្រុមគ្រូពេទ្យជួរមុខ លោកគ្រូ អ្នកគ្រូ យុវជនសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងប្រជាពលរដ្ឋផងដែរ បានអញ្ជើញ ប្រកាសបិទយុទ្ធនា ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងបរិវេណមន្ទីរ ពេទ្យបង្អែកខេត្តប៉ៃលិន ។

មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីនោះ លោក ជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងខេត្តកែប បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៤១,៩៧៧ ស្មើនឹង ១០២,៣៩%, ដូសទី២ ចំនួន ៣៩,៥៦៦នាក់ ស្មើនឹង ៩៦,៥១% % ដោយបានប្រើប្រាស់ គ្រូពេទ្យចំនួន៧ក្រុម គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្ត។

ដោយឡែកកុមារអាយុ ចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៨,៥២៨នាក់ ស្មើនឹង ៨៥,២០%  និងដូសទី២ កំពុងដំណើរការ ចាក់ជារៀងរាល់ថ្ងៃ។ សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិក សុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកម្លាំងជួរមុខ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន ២,៣៧៣នាក់ និងកំពុងដំណើរការចាក់។

លោកជំទាវ អភិបាលខេត្ត ក៏បានបញ្ជាក់អំពី ស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមានអ្នក ជំងឺសរុប ២,០៥៧នាក់ បានព្យាបាលជាសះ ស្បើយចំនួន១,៧៨២នាក់ ,ស្លាប់ចំនួន ០៥នាក់ និងកំពុងសម្រាកព្យាបាល ២៧០នាក់ ចំណែកអ្នកប៉ះពាល់ ដែលដាក់ធ្វើចត្តាឡីស័ក នៅផ្ទះចំនួន ២៥០នាក់។

មានប្រសាសន៍ ក្នុងពិធីប្រកាសបិទយុទ្ធ ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ឡើងទៅក្នុងខេត្តកែបនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាននូវ ភាពស៊ាំក្នុងសហគមន៍ ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើក ដំណើរការជាប្រក្រតីឡើង វិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយនៅ ទូទាំងប្រទេស ដែលនេះបង្ហាញឱ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពី សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរ សើរខ្ពស់ចំពោះ រដ្ឋបាលខេត្តប៉ៃលិន លើយុទ្ធនាការប្រយុទ្ធ ប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាល អ្នកជំងឺកូវីដ ការស្រាវជ្រាវរក បុគ្គលប៉ះពាល់ រួមទាំងយុទ្ធនាការ ចាក់វ៉ាក់សាំង ដែលឈានដល់ការ បិទបញ្ចប់ជុំទី១ ដោយជោគជ័យ។

លោកជំទាវបន្តថា ការបិទយុទ្ធនាការ ចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពល រដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែកកុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺនៅបន្តចាក់ជាធម្មតា។

លោកជំទាវ សុំនាវឱ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយចំនួន សម្រាប់បងប្អូនដែល ជាប់ធ្វើចត្តាឡីស័ក   និងពលករដែល ទើបត្រឡប់មកពីបរទេស ពីសេសពលករដែល មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មាន ឱកាសទទួលបាន វ៉ាក់សាំងសម្រាប់ជា កងការពារខ្លួន ក្នុងនោះដែរ លោកជំទាវក៏ បានអំពាវនាវឲ្យ បងប្អូនទាំងអស់នៅតែ បន្តអនុវត្តវិធានការ សុខាភិបាល បើទោះបីបានទទួល វ៉ាក់សាំងរួចហើយក្តី។ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *