ផ្ទាំងប៉ាណូផ្សព្វផ្សាយពី គោលនយោបាយ ភូមិឃុំមានសុវត្តិភាព និងវិធានការទប់ស្កាត់ កូវីត.១៩  ត្រូវ បានតំឡើង តាមឃុំសង្កាត់ទាំង៦៥ ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទាំងប៉ាណូផ្សព្វផ្សាយពី គោលនយោបាយ ភូមិឃុំមានសុវត្តិភាព និងវិធានការ  ទប់ស្កាត់ កូវីត.១៩ ត្រូវបាន តំឡើងតាមឃុំសង្កាត់ ទាំង៦៥ក្នុង ខេត្តបន្ទាយមានជ័យ  ក្នុងនោះមាន ៣ ការពារ ៣ កុំ និង ការផ្តល់សេវា របស់ ច្រកចេញចូល តែមួយសកម្មភាព ត ម្លើ ង ផ្ទាំង ប៉ាណូ នេះមានរយៈពេល ៤ ថ្ងៃ គឺ ចាប់ពី ថ្ងៃទី ១១.១២.១៣ និង១៤ ខែកញ្ញាឆ្នាំ២០២១ ។

មន្ត្រីមូលដ្ឋានបានប្រាប់ ឲ្យដឹងថាការតំឡើងផ្ទាំង ប៉ាណូ ផ្សព្វផ្សាយ នាពេលនេះ ដដោយមានការគាំទ្រពីសហគមន៍ អឺរ៉ុប តាមរយៈ គម្រោង អភិវឌ្ឍ សម ត្តភាព ស្ថាប័ន និង ការប្រតិបត្តិ របស់ សមា គម ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ផ្តួចផ្តើមឡើង ដោយ សមាគម ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន  សហការ ដោយ អង្គការ អេ ដ អេ អាក់ ស្យុ ង AEA និង API ។មន្ត្រីមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថាផ្ទាំង ប៉ាណូ ដែល បាន តំឡើង មាន ចំនួន ៧៤ ផ្ទាំង ប៉ាណូ មាន ខ្នាត ១,៥m x ២,០ m ភ្ជាប់ ដោយ ជើង ទម្រ ពី កម្ពស់ ៣,៥m ពី ដី សម្រាប់ តំឡើង នៅតាម ទីតាំង ក្បែរ សាលាក្រុង ស្រុក ទាំង ៩ និង ក្បែរ សាលាឃុំ សង្កាត់ ទាំង ៦៥ ក្នុង ខេត្តបន្ទាយមានជ័យ ។

គួរ បញ្ជាក់ថា ការ តម្លើង ផ្ទាំង ប៉ាណូ ផ្សព្វផ្សាយ ពី គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន សុ វត្តិភាព និង វិធានការ ទប់ស្កាត់ ការី ករាល ជំងឺ កូ វីត .១៩ .៣ ការពារ ៣ កុំនិង ការផ្តល់សេវា របស់ ច្រកចេញចូល តែមួយ ជាការ រួមចំណែក មួយ ជាមួយ ប្រមុខ រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋ យើងទាំងអស់គ្នា ត្រូវ ចងចាំ ជានិច្ច ដោយ អនុវត្តតាម វិធានការ របស់ ក្រសួងសុខាភិបាល និង វិធានកា របស់ រាជរដ្ឋាភិបាល ឲ្យបាន ខ្ជាប់ខ្ជួន ។

មន្ត្រីមូលដ្ឋានបាន ប្រាប់ឲ្យ ដឹងថា រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា គឺ សម្ដេច បាន ខិតខំ ពុះពារ គ្រប់ ឧបសគ្គ ទើប ប្រទេសជាតិ យើង មាន សុខសន្តិភាព ពេញលេញ មកដល់ បច្ចុប្បន្ននេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *