ចាងហ្វាងសារព័ត៌មាន សម្លេងប្រជាជន ចេញលិខិត បដិសេធនិង ច្រានចោលបុគ្គល ឈ្មោះកងសារ៉ន ហៅគួក មិនមែន ជាបុគ្គលិកក្នុង អង្គភាពទេ

(ភ្នំពេញ)៖ បន្ទាប់ពីបណ្តាញ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយករណី បុគ្គលឈ្មោះ កង សារ៉ន ហៅគួក ពាក់ព័ន្្ធបែកធ្លាយ អ្នកសារព័ត៌មានអង្គភាព (VOP) ទារលុយពីប្រជាពលរដ្ឋ ៤០០០ដុល្លា ពេលចុះសម្ភាសន៍ ផ្សព្វផ្សាយរឿង ទំនាស់ដីធ្លីនៅ ក្នុងស្រុម៉ាឡៃ។

នៅព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២១ អង្គភាពសារព័ត៌ មានសម្លេងប្រជាជន (VOP NEWS) បានចេញលិខិតនិងសូមធ្វើ ការបដិសេធនិងច្រាន ចោលទាំងស្រុង ចំពោះបុគ្គលឈ្មោះ កង សារ៉ន ហៅគួកមិនជាបុគ្គលិក របស់អង្គភាពសារ ព័ត៌មានសម្លេងប្រជាជន (VOP NEWS) នោះទេ។

នៅក្នុងលិខិតបដិសេធ បានលើឡើងថាកាល ពីមុនបុគ្គលឈ្មោះ កង សារ៉ន ហៅគួកគឺជាអតីត សមាជិកសមាគមន៍ អ្នកសារព័ត៌មានយុវជន ក្រោយមកបុគ្គលរូបនេះ តែងតែបង្កររឿងគ្រប់ពេល និងបានធ្វើខុស ទៅលើលក្ខន្តិកៈ របស់អង្គភាព ធ្វើខុសទៅលើ ក្រមសិលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ដែលផ្ទុយទៅនិងច្បាប់ ម្តងហើយម្តងទៀត ។ កន្លងមកប្រធានអង្គភាព តែងតែហៅបុគ្គលរូប នេះមកអប់រំនិង ណែនាំ ប៉ុន្តែរូបគាត់មិនស្តាប់ តាមការណែនាំងសោះឡើយ ទើបប្រធានសមាគមន៍ សម្រេចបញ្ឃប់បុគ្គលរូបនេះចេញពីសមាគមន៍ចាប់តាំងពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២១មកម្លេះ។

នៅក្នុងខ្លឹមសារលិខិ ខាងលើបានបញ្ជាក់ជូន អាជ្ញាធរសមត្ថកិច្ច ថាប្រសិនបើបុគ្គល ឈ្មោះកងសារ៉ន  ហៅគួកនេះ ឈ្មោះអង្គភាព (VOP NEWS) ធ្វើសកម្មភាពផ្សេងៗ ទៀតនោះសូមសមត្តកិច្ច មេត្តាអនុវត្តន៍ តាមច្បាប់ចុះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *