ចិញ្ចើមផ្លូវជាតិក្នុង ភូមិសាស្ត្រស្រុក កំពង់ត្រាច ក្លាយជាកន្លែងស្តុក សំរាម បញ្ចេញ ក្លិនសាយភាយ ពេញបន្ទុក ប៉ុន្តែអាជ្ញាធរបែរ ជាមើលរំលង

(ខេត្តកំពត)៖ ការរយល់ដឹង ផ្នែកអនាម័យ បរិស្ថានរបស់ប្រ ជាពលរដ្ឋទូទាំងតំបន់ ហាក់ដូចជានៅមាន កម្រិតនៅឡើយ ខណៈដែលការបញ្ជ្រាបបាន និងកំពុងបន្តអនុវត្ត ជាបន្តបន្ទាប់ដូចភ្លៀងលឹម ដោយគេសង្ឃឹមថា អំណើសតទៅការ សន្តោសប្រណីចំពោះ អ្នកដែលតែងតែលួច ប្លុងសំរាមនិងកាក សំណល់ពាសវាលពាស កាលដូចក្នុងរូបភាពនេះ  នឹងរងការផាកពិន័យ ដោយពុំមានក្តីយោគ យល់បានឡើយ។

នេះជាការក្រើនរំឭកមួយ ដែលស្ថាប័នពាក់ព័ន្ធ តែងតែលើកទៅអនុវត្ត ក្នុងពិធីផ្សព្វផ្សាយ ទាក់ទិននឹងការធ្វើ អនាម័យសម្អាត បរិស្ថាននាពេលកន្លងមក ប៉ុន្តែប្រធានបទខាងលើ ហាក់ដូចជាពុំបានទទួល លទ្ធផលជាវិជ្ជមាន នោះឡើយ ហើយប្រសិន បើគោលការណ៍ នេះត្រូវបានសាធារណ ជនអនុវត្តតាមនោះ ប្រហែលជានៅតាម ដងផ្លូវសាធារណៈនានា គ្មានសំរាមនិងកាក សំណល់បោះចោល រប៉ាត់រប៉ាយបែប នេះឡើយ។

យ៉ាងណាមិញ គេពិតជាដឹងថាកន្លង មក ក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំ ខេត្តកំពតមានការយក ចិត្តទុកដាក់បំផុតអំពី បញ្ហាបំពុលបរិស្ថានដោយ សារសំរាម និងកាកសំណល់រាវរឹង ប៉ុន្តែការយល់ដឹង របស់ប្រជាពលរដ្ឋហាក់ នៅមានកម្រិតនៅឡើយ ហើយការបោះចោល ឬប្លង់នូវការ៉ុងច្រកកាក សំណល់ផ្សេងៗ ត្រូវបានប្រជាពលរដ្ឋដែល ភាគច្រើនរស់នៅតាមទី ប្រជុំជន បានលួចដឹកតាម រថយន្តឬម៉ូតូយកទៅ ទម្លាក់ចោលនៅ តាមដងផ្លូវនៅវេលាយប់ ស្ងាត់ដែលពុំមានអាជ្ញាធរ សមត្ថកិច្ចមើលឃើញ។

ម្លោះហើយកិច្ចការពារ ថែរក្សាបរិស្ថាន ក៏ដូចជាការគ្រប់គ្រង សំរាមនៅតាមតំបន់ នានាក៏ជាបន្ទុក និងភារកិច្ចរបស់ មន្ត្រីមូលដ្ឋាននីមួយៗ ដែលថ្នាក់ខេត្តបាន ផ្ទេរជូនរយៈពេលជិតពីរឆ្នាំ កន្លងមកហើយដែរ។

យោងតាមការលើកឡើង ពីសំណាក់មន្ត្រីរាជការ ក្នុងស្រុកកំពង់ត្រាច ម្នាក់បានបញ្ជាក់ ប្រាប់នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩ នេះថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មន្ត្រីជំនាញ បានសហការជាមួយ អាជ្ញាធរមូលដ្ឋានថែម ទាំងបានបញ្ជ្រាប និងកំពុងបន្ត ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋទូទាំងស្រុក ឲ្យយកចិត្តទុកដាក់ លើបញ្ហាសោភ័ណភាព អនាម័យ ព្រមទាំងផ្នែកបរិស្ថាន ដោយបានដាក់គោល ការណ៍ចាប់ពី ពេលនេះតទៅ ក្នុងករណីដែល មានជនខិលខូច នៅតែបន្តបោះចោល សំរាមពាសវាលពាស កាលក្រោយទទួលបាន ការអប់រំម្តងជាពីរ ដងរួចមក នោះអាជ្ញាធរនឹងចាត់ ការផាកពិន័យតាម នីតិវិធីដោយមិន លើកលែងឡើយ។

មន្ត្រីដដែលបាន បញ្ជាក់ទៀតថា ប្រភពចម្បង នៃគំនរសំរាមតាម តំបន់នីមួយៗតែង កើតចេញពីសកម្មភាព អាជីវកម្មនៅក្បែរ តំបន់នោះដោយ  អាជីវករមួយចំនួនមិន បានទុកដាក់ក្នុងធុង ត្រឹមត្រូវ ហើយឆ្លៀត ឱកាសដឹកយក មកចាក់ចោលតាម ទីសាធារណៈ  ពិសេសតាមដង ផ្លូវជាតិតែម្តង។

ចំពោះគំនរសំរាមដែល កើតមានក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រាចនេះ ភាគ ច្រើននាំមកពី ទីប្រជុំជនផ្សារ កំពង់ត្រាច ដែលអាជីវករខ្លះ បានដឹកមកលបលួច ចាក់ពេលយប់ ស្របពេល កម្លាំងមូលដ្ឋាន មិនទាន់មានគ្រប់គ្រាន់ ក្នុងការឃ្លាំចាំមើលនោះ។

ជាធម្មតា អ្នកសម្អាតមិន ត្រឹមតែហត់ទេ គឺថែមទាំងខឹង សម្បារចំពោះក្រុមអ្នក យកសំរាមមក ចោលនេះទៀតផង។

ចំពោះករណី មានសំរាម និងកាកសំណល់ គ្រប់ប្រភេទដែលគេ ជញ្ជូនទៅស្តុកទុក នៅ ចិញ្ចើមផ្លូវ យ៉ាងច្រើនបែបនេះ ពិតជាបានបំពុលបរិស្ថាន និងជះក្លិនស្អុយសាយ ភាយពេញបន្ទុក ធ្វើឱ្យមហាជននាំគ្នា រិះគន់មកលើអាជ្ញាធរ និងជំនាញ ហាក់គ្មាន វិធានការ ទប់ស្កាត់ចំពោះបុគ្គល មួយក្តាប់តូចដែលតែង តែលួចយកសំរាមទៅ ប្លុងចោលនៅពេល យប់អធ្រាត៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *