អាជ្ញាធរ ក្រុងប៉ោយប៉ែត សាងសង់ផ្ទះ និងឧបត្ថម្ភ សម្ភារៈ ប្រើប្រាស់ ជូនឡើងវិញ ជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សុខទុក្ខ ប្រជាពលរដ្ឋ ជាសុខទុក្ខ របស់ អាជ្ញាធរ ថ្នាក់ដឹកនាំ ទោះ ថ្ងៃ សៅរ៍ អាទិត្យ ជាថ្ងៃ ឈប់សម្រាក់ ក៏ឆ្លៀតពេល ចុះជួប ដោះស្រាយ ដល់ខ្នងផ្ទះ ។

ជាក់ស្ដែង នៅព្រឹក ថ្ងៃសៅរ៍ ១១ រោច ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នេះ លោក (គាត ហ៊ុល) អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក វរសេនីយ៍ឯក (សៅ សារឿន )អធិការនគរបាលក្រុងប៉ោយប៉ែត • លោក (ប៉ុក សិរីបុត្រ )ប្រធានផែនការនិងគាំទ្រសង្កាត់ • លោក (ម៉ក់ រតនា )អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែត • លោក (ហ៊ុល សំអូន) ចៅសង្កាត់និមិត្ត ក្រុមការងារសង្កាត់ ភូមិ យុវជន បានអញ្ជើញ ចុះសួរសុខទុក្ខ និងប្រគល់ ផ្ទះឈើប្រក់ស័ង្កសីមួយខ្នងទំហំ ៤មែត្រ គុណ ៥ម៉ែត្រ ជូនលោកតា (យាន សារិទ្ធ) និងលោកយាយ (ពៅ ចិន្តា )ដែលបានរងគ្រោះមហន្តរាយដោយភ្លើងឆេះផ្ទះ និងមានជីវភាពខ្វះខាត កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តម ឧបនាយករដ្ឋមន្ត្រី( កែ គឹមយ៉ាន) ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសនោះ( លោក គាត ហ៊ុល )អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បានពាំនាំការផ្ដាំផ្ញើរ សួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងបានឧបត្ថម្ភ នូវសម្ភារៈ គ្រឿងឧបភោគនិងគ្រឿងបរិភោគ ព្រមទាំងថវិកាមួយចំនួន ក្នុងនោះ លោក វរសេនីយ៍ឯក( សៅ សារឿន )អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បាន ឧបត្ថម្ភ ថវិការផ្ទាល់ខ្លួន មួយចំនួនផងដែល ដើម្បី ចូលរួមជាមួយក្រុមការងារ ប្រតិភូ ប្រគល់ជូន លោកយាយ ពៅ ចិន្តា និង លោកតា ជាជនពិការ មានបន្ទុក ចិញ្ចឹម កូន ចៅចំនួន ៧នាក់ ផងដែរ ៕
ដោយ ៖លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *