អភិបាលខេត្តកែប ជំរុញដល់ក្រុមអាជីវករ លក់ដូរតាមមាត់ឆ្នេរទាំងអស់ ត្រូវចូលរួមរក្សា សណ្តាប់ធ្នាប់ ឲ្យបានល្អដើម្បីជួយ ទ្រទ្រង់វិស័យ ទេសចរណ៍

(ខេត្តកែប)៖ ដើម្បីរក្សាសោភ័ណភាព ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់ តាមមាត់ឆ្នេរកម្សាន្ត នៅតំបន់ទេសចរណ៍ឆ្នេរកែប ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនា ពេលខាងមុខ អភិបាលខេត្តកែប បានជំរុញដល់ក្រុម អាជីករលក់ដូរនៅតាម បណ្តោយឆ្នេរក្នុង រមណីយដ្ឋាន ខេត្តកែបទាំងមូល ឲ្យចូលរួមសហការ ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាម បណ្តោយមាត់ឆ្នេរឲ្យបានល្អ ប្រសើរដើម្បីទទួល បដិសណ្ឋារកិច្ច ជូនភ្ញៀវទេសចរណ៍។

ការជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងរៀបចំសណ្តាប់ ធ្នាប់សាធារណៈ កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំ សាលាខេត្តកែប ក្រោមវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងក្រុមអាជីវករលក់ដូរ នៅតាមបណ្តោយ ឆ្នេរផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំណូមពរដល់ ក្រុមអាជីវករលក់ដូរ និងម្ចាស់ហាង រាប់ទាំង អាហារដ្ឋាន និងភោជនីយដ្ឋានផងដែរ ត្រូវបន្តចូលរួមសហការ ក្នុងការកែលម្អ សោភ័ណភាព រក្សាអនាម័យ ពិសេសការរៀប ចំសណ្តាប់ធ្នាប់ របៀបរៀបរយឲ្យ បានល្អ ដោយមិនអនុញ្ញាត ឲ្យក្រុមអាជីវករណា ក្រាលកន្ទេលនៅតាម ចិញ្ចើមផ្លូវសាធារណ: ត្រង់ចំណុចទី ប្រជុំជនដែលជាកត្តា មួយធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់ និងបង្កឲ្យមានការកក ស្ទះចរាចរណ៍នោះឡើយ។

សូមបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្ត កែបតែងតែដាក់បម្រាម មិនឲ្យក្រុមអាជីវករ ណាយកចិញ្ចើមផ្លូវ ឬទីសាធារណៈដើម្បីសង់ខ្ចុស ឬកាងកន្លែងដើម្បី ក្រាលកន្ទេលសម្រាប់ជួល ឲ្យភ្ញៀវអង្គុយលេងឬញ៉ាំ អាហារនោះឡើយ ហើយបើក្រុមអាជីវករ ណាអនុវត្តផ្ទុយនឹងគោលការណ៍ ដូចជម្រាបខាងលើ រដ្ឋបាលខេត្តនឹង ឲ្យរុះរើចេញជាបន្ទាន់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *