ផ្ទុះពីដុងលាយថ្នាំ បាញ់លាន់ដូចគ្រាប់បែក បណ្តាលអោយរង របួសស្រាលនិង ធ្ងន់ចំនួន៤នាក់

(ខេត្តប៉ៃលិន)៖ យ៉ាងហោចណាស់ក៏ មានមនុស្សប្រុស ស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងករណី ផ្ទុះពីដុងថ្នាំសារធាតុ គីមីលាយផ្សំដូច គ្រាប់បែកក្នុងផ្ទះ ករសិករមួយកន្លែង បង្ករអោយមានការភ្ញាក់ផ្ងើ លស្ទើរទាំងក្រុងប៉ៃលិន ហេតុការណ៍នេះកើត ឡើងកាលពីព្រលប់ថ្ងៃទី ០៩ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៩និ៣០នាទី ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនរងគ្រោះទាំង៤នាក់ ក្នុងករណីផ្ទុះពីដុងថ្នាំ សារធាតុគីមីលាយផ្សំ នេះទី១មានឈ្នោះ ធឹម រឺម ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរលក់ដូរ និងជាម្ចាស់ផ្ទះកើត ហេតុរស់នៅក្នុងភូមិ អូរពឺតសង្កាត់ ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិនបាន រងរបួសធ្ងន់ ទី២ឈ្មោះ អ៊ុក សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជា ជាងកាត់កញ្ចក់ រស់នៅក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន បានរងរបួសធ្ងន់ ទី៣ឈ្មោះធឹម រតនា ភេទប្រុស អាយុ០៨ឆ្នាំ មុខរបរជាសិស្ស បានរងរបួសស្រាល និងទី៤ឈ្មោះ ខាត សាឡែន ភេទស្រីអាយុ១៤ឆ្នាំមុ ខរបរជាសិស្ស បានរងរបួសស្រាល​ អ្នកទាំង២រស់នៅជាមួយ ឪពុកក្នុងផ្ទះកើតហេតុ ស្ថិតក្នុងភូមិឃុំកើត ហេតុខាងលើ។

សមត្ថកិច្ចបានអោយ ដឹងបន្តរទៀតថា មូលហេតុ ដែលបណ្តាលឲ្យ មានករណីផ្ទុះផ្អើល ទូទាំងក្រុងប៉ៃលិននេះ គឺដោយសារតែជន រងគ្រោះជាម្ចាស់ផ្ទះ បានយកថ្នាំគីមី លាយបញ្ជូលគ្នា បង្កើតជាអ័រម៉ូន ឬហៅជីសាន (ជាភាសាថៃ) ច្រកដាក់ក្នុងពីដុង រួចក្រឡុក ទើបបណ្តាល អោយផ្ទុះរងរបួសតែម្តង ។

បើយោងតាមប្រភព ព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានចាប់ផ្តើមធ្វើជី លាយផ្សំជីគីមីបញ្ជូលគ្នា បង្កើតជាអ័រម៉ូន ឬហៅជាភាសាថៃ និយាយថា(សាន) ដើម្បីយកទៅដាក់ ដើមតាង៉ែន ឲ្យចេញផ្លែ បន្ទាប់ពីលាយបញ្ជូល គ្នាហើយ  ជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានយកមក កូក្រឡុក ដើម្បីឲ្យចូលសាច់តែមួយ ពេលនោះស្រាប់ តែបង្កឲ្យផ្ទុះលាន់ ឭដូចផ្ទុះគ្រាប់មីន បណ្តាលឲ្យជន រងគ្រោះជាម្ចាស់ ផ្ទះសន្លប់តែម្តង ព្រមទាំងបង្កឲ្យ មនុស្សពីរទៅ បីនាក់ផ្សេងទៀតរង របួសជាមួយគ្នាដែរ ។

ក្រោយពីកើតហេតុភ្លាមៗ គេឃើញមានវត្ថមាន ឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងបានដឹកនាំមន្ត្រីកម្លាំង ព្រមទាំងមន្ត្រីស៊ីម៉ាក់ ចុះមកត្រូតពិនិត្យជាក់ស្តែង នៅនឹងកន្លែង ។

បច្ចុប្បន្នជនរងគ្រោះទាំង ៤នាក់ត្រូវបានក្រុម គ្រួសារសហការ ជាមួយកម្លាំងជំនាញ នគរបាលក្រុងប៉ៃលិន បញ្ជូនទៅកាន់មន្ទីពេទ្យ បង្អែកខេត្តប៉ៃលិន ដើម្បីសង្គ្រោះបន្ទាន់ ផងដែរ៕ ដោយ ប្រម៉ាញ់ ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *