ជនសង្ស័យ ប្រុស ស្រីពីរនាក់ចំនាញខាង លួចប្រាក់គេ ត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុក

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំ ជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែ សី ហា ឆ្នាំ ២០២០វេលាម៉ោង០៧ និង ១០នាទី នៅចំណុចក្នុងផ្សារបឹងព្រីង ស្ថិតក្រុមទី៤៣ក្នុងភូ មិ បឹង ព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី(លួច ប្រាក់)មួយបានកេីតឡេីង ដែលករណីនេះ បង្កឡើងដោយជនសង្ស័យប្រុស ស្រីចំនួន ០២នាក់ ជនសង្ស័យ៖ ១-ឈ្មោះភី សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់ នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ ដំបង ។
២-ឈ្មោះ ខន ខួច ភេទស្រី អាយុ៣០ឆ្នាំ រស់នៅ ភូមិ អន្លង់ល្វា ឃុំតាមុឹម ស្រុកសង្កែ ខេត្តបាត់ ដំបង ហេីយបានលួចយកប្រាក់ក្នុងកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ ហឿន ច្រិប ភេទស្រីអា យុ៥៣ឆ្នាំរស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងពេលកំពុងធ្វេីសកម្មភាពត្រូវជនរងគ្រោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនបានភ្លាមនិងប្រគល់ឱ្យសមត្ថកិ ច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបឹងព្រីងចាត់ការតាមច្បាប់តែ ម្តង។
*វត្ថុតាងដកហូតបានរួមមាន៖ប្រាក់រៀលចំនួន១៦៦ ,០០០រៀល (ដប់ប្រាំមួយ ម៉ឺនប្រាំមួយពាន់រៀល)ជារបស់ជនរងគ្រោះនិងម៉ូ តូចំនួន០១គ្រឿង ម៉ាកC125 ទ្រីម ពណ៌ខ្មៅ សេ រី2006 ពាក់ផ្លាកលេខបាត់ដំបង 1D-320 4 ជារបស់ជនសង្ស័យជិះទៅធ្វេីសកម្មភាព។
ទូរស័ព្ទ០២គ្រឿង កាបូបស្ពាយចំនួន០២ ។

នៅពេលនេះ ជនសង្ស័យទាំងពីរនាក់ត្រូវបាន សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានធ្វេីការស្រាវជ្រាវនិងរៀបចំបញ្ជូនមកការិ យាល័យជំនាញ ដើម្បី អនុវត្តបន្តតាមនីតិវិធី ច្បាប់ ៕ សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *