ចាប់វាយខ្នោះ ខ្លួនប៉ូលីសផ្កាយ៣ក្លែងក្លាយម្នាក់ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ធ្លាប់ជាប់ពន្ធធនាគារហើយ នូវក្លែងបន្លំពាក់ឯកសណ្ឋាន សមត្ថកិច្ចពាក់ផ្កាយដល់ទៅ៣ ក្លែងក្លាយ ត្រូវចាប់វាយខ្នោះ កាលពីថ្ងៃ ទី ២៤  ខែកក្កដា ឆ្នាំ ២០២០ម្សិលមិញនេះ នៅ ចំណុច ភូមិ ព្រៃ បន្លិច សង្កាត់ អាចារ្យ លាក់ ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្សយ័មានឈ្មោះ ហេង កែន ណា ឌី អាយុ ៤២ ឆ្នាំ មុខរបរ មិន ពិតប្រាកដ មាន អាសយដ្ឋាន ស្នាក់ នៅផ្ទះ លេខ ២១ អឺ 0 ផ្លូវ លេខ ៤៧ សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

ដកហូតបាន ឯកសណ្ឋានគរបាលការងារលេខ៤ មួយកំផ្លេ មានសក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ ជាមួយអាវស្រាប់,  ក្រដាស់ប្រាក់ដុល្លារ(លុយ សែន)ប្រភេទ ក្រដាស ១០០ ចំនួន ៥៨៩ សន្លឹក,ទូរសព្ទដៃ ២គ្រឿង និងសម្ភារ ប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

តាមប្រភព សមត្ត កិច្ច ឲ្យ ដឹង ថា៖ បុរស រូប នោះ បាន តាំង ខ្លួនធ្វើជាមន្ត្រីនគរបាលជាតិ បម្រើ ការងារ ផ្នែក ប្រឆាំង គ្រឿងញៀន ដោយ បាន ស្លៀកពាក់ ឯក ស ណ្ឋា ន ជា នគរបាល ជាតិ ថ្នាក់ ឧត្តមសេនីយ៍ឯក ( ផ្កាយ ៣)។

សមត្ថ កិច្ច ឲ្យ ដឹង ទៀត ថា ជនសង្ស័យ ជា មនុស្ស ទើប ចេញពី ពន្ធនាគារ ព្រៃ ស ហើយ អាច ជា មនុស្ស បែកឆ្វេង ក្លែង ពាក់ ឯកសណ្ឋាន បែប នេះ ។ ជនសង្ស័យ កំពុង ត្រូវ បាន អធិការ ដ្ឋាន នគរបាល ក្រុង ស្ទឹង សែន ធ្វើការ សាកសួរ ដើម្បី នាំ ខ្លួន ទៅ កាន់ ស្នងការដ្ឋាន ន បាល ខេត្ត នឹង កសាង សំណុំរឿង តាម នីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *