លោក អ៊ុំ រាត្រី ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ ទឹក​និង​គម្រោង​ធ្វើ​សួនច្បារ​នៅ​មាត់់​ស្ទឹង​សិរីសោភ័ណ

ខេត្ត​បន្ទាយមានជ័យ ៖ ល្ងាច ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រដ្ឋបាល​ក្រុង​សិរីសោភ័ណ​និង​អ្នកម៉ៅការ​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​និង​គម្រោង​ធ្វើ​សួនច្បារ​នៅ​មាត់់​ស្ទឹង​សិរីសោភ័ណ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​លោក អ៊ុំ រាត្រី បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្នុង​ការចុះពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​និង​គម្រោង​ធ្វើ​សួនច្បារ​នេះ​ថា​លោក​ចង់​ឲ្យ​លោក​តាន់ គឹម​ហួត នៃ​ក្រុមហ៊ុន​តាន់ គឹមអេង អ៊ិន​វេស​មិន ខូ​អិល​ធី​ឌី​ធ្វើការ​សាងសង់​សំណង់​និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អុយ មុន​បង្ហូរ​ចូលក្នុង​ស្ទឹង​សិរីសោភ័ណ​មាន​ទីតាំង​ក្រោយ​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត​នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ឲ្យមាន​គុណភាព​និង​បញ្ហា​ធ្វើ​ច្រាំង​នៅ​មាត់​ស្ទឹង​ផង​។​

​ប្រព័ន្ធ​ទាំង​នោះ​ហើយ​ដែល​ជា​ច្រក​រំដោះ​ទឹក​ដែល​លិចលង់​ជា​ប្រចាំ​នៅ​ម្តុំ​ប្លុក​បេនឡាន​ចាស់​ពិនិត្យ​មើល​ការរៀបចំ​ច្រាំង​មាត់​ស្ទឹង​សិរីសោភ័ណ​នា​ពេល​កន្លង​មក​ផង​។​លោក​អ៊ុំ រាត្រី បាន​បញ្ជាក់​ឲ្យដឹង​ទៀត យោង​ការណែនាំ​ពី​ថ្នាក់លើ​និង​ផែនការ​របស់​ខេត្ត រដ្ឋបាល​ខេត្ត​នឹងត្រូវ​រៀបចំ​កសាង​ជា​សួនច្បារ​អម​មាត់​ស្ទឹង​សិរីសោភ័ណ​ម្ខាង ត្រើយ​ខាងលិច ចំងាយ​ពី​ស្ពានឈើ​ចាស់​ស្ពាន​សម្តេចក្រុមព្រះ​កាត់​ប្លុក​ដី​មាត់​ស្ទឹង​ស្ពានថ្ម​សម្តេច​តេជោ​ក្នុងភូមិ​៣​មក​ដល់​វត្ត​ចម​សុទ្ធាវាស​ហៅ​វត្ត​ស្វាយ​ចាស​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ផងដែរ ។​

​លោក​បន្តថា បំណង​នោះ​គឺ​ដើម្បី​រៀបចំ​ឲ្យក្លាយ​ទៅ​ជា​កន្លែង​លេង​កម្សាន្ត ហាត់ប្រាណ​របស់​ប្រជាពលរដ្ឋ និង កែលម្អ​សោភ័ណភាព សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​សិរីសោភ័ណ ក៍​ដូច​ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង​។​

​សូម​រំលឹក​ថា ទីតាំង​ដែល​គ្រោង​កសាង​សួនច្បារ​និង​កន្លែង​ហាត់ប្រាណ​នោះ​នោះ ជា​ផ្នែក​មួយ​នៃ​ទីតាំង​ចាក់​ដី​ចូល​ក្នុង​ស្ទឹង​សិរីសោភ័ណ​នៅ​ម្តុំ​ខាងក្រោយ​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត ដល់​វត្ត​ស្វា​ចាស់​ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *