សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់បានភ្លាមៗ ករណីឆក់ទូរស័ព្ទដៃនៅស្រុកកំពង់ត្រឡាច..!

កំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាជិះម៉ូតូធ្វើសកម្មភាពឆក់កាបូកលុយ និងទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចនគរបាលអធិការស្រុកកំពង់ត្រឡាច ស្រាវជ្រាវក្របួចបាន។ ការឃាត់ខ្លួនជនសង្ស័យទាំង២នេះនៅម៉ោងប្រមាណ១៩និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចបរិវេណសាលាវិឡាល័យហ៊ុនសែនកំពង់ត្រឡាច ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី  ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

ក្រោយទទួលបានបណ្តឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីជនរងគ្រោះឈ្មោះ លឹម ម៉េងទី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បាត់បង់រួមមានទូរសព្ទដៃម៉ាក អាយហ្វូន១១ប្រូមេក ចំនួន០១គ្រឿង ពណ៌ទឹកប្រាក់ ។ ភ្លាមនោះសមត្ថកិច្ចបានបើកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណ ឃាត់ខ្លួនបានចំនួន០២នាក់។ ជនសង្ស័យ
ទី០១/ឈ្មោះ កែវ ភាឡាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ
ទី០២/ ឈ្មោះ ប៉ុក រ៉ាន់   ភេទប្រុស អាយុ៣៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចបានធ្វើការសាកសួរជនសង្ស័យទាំងពីរបានសារភាពថាខ្លួនពិតជាបានឆក់ទូរសព្ទដៃពិតប្រាដកមែន។ បច្ចុប្បន្នបញ្ជូនសង្ស័យបន្តមកស្នការនគរបាលខេត្តកំពង់ឆ្នាំងបន្តនិតិវិធី៕
ដោយ លោក សំបូរ

You might like

Leave a Reply

Your email address will not be published. Required fields are marked *