អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កិច្ចប្រជុំពិភាក្សារការងាររវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តព្រះវិហារ ស្ដីពីការប្រឆាំងអំពើពុករលួយ - PMC-News

កិច្ចប្រជុំពិភាក្សារការងាររវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តព្រះវិហារ ស្ដីពីការប្រឆាំងអំពើពុករលួយ

​លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូ នៃគណៈកម្មការអង្កត បោសសម្អាត និងប្រឆាំងអំពើពុករលួយ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាលខេត្ត ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ស្ដីពី «ការប្រឆាំងអំពើពុករលួយ»​ និងការអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តព្រះវិហារ។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំរដ្ឋបាលសាលាខេត្តព្រះវិហារ  ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន/អនុប្រធាន មន្ទីរអង្គរភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕ដោយលោក អ៊ុងវ៉ាន់ អង្គភាព ប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.