អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកជំទាវបណ្ឌិតពេជចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស ក្នុងស្មារតីចូលរួមប្រយុទ្ធការឈ្លានពាន - PMC-News

លោកជំទាវបណ្ឌិតពេជចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស ក្នុងស្មារតីចូលរួមប្រយុទ្ធការឈ្លានពាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  ប្រមុខទ័ពអាវស (ក្រុមគ្រូពេទ្យ ) ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន, តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានថ្លែងយ៉ាងម៉ើងម៉ាត់បំផុត ដូចភាសាកងទ័ព៖


” ក្រុមកងទ័ពអាវសពួកយើងនៅជួរក្រោយត្រៀមខ្លួនជានិច្ច”  ក្នុងន័យដ៏មានអត្ថន័យនេះ លោកជំទាវអំពាវដល់ បងប្អូនចូលរួមអោយបានច្រើន៖ “ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL សូមអរគុណ “ ។

ហាក់ដូចអ្វីដែលរៀបចំមុន បងប្អូនយុវជន យុវនារី ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម យ៉ាងច្រើកុះករ ដែលនេះ សបញ្ជាក់ ពីស្មារតី ខ្មែរតែមួយ ខ្មែរស្រឡាញ់ ទឹកចិត្តអង់អាចទោះមិនស្ថិតនៅជួរមុខ  ស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន ។

ស្ត្រីទីមួយនៃកម្ពុជា មិនមែនបណ្តុះស្មាតី លើកទីមួយឡើយ គឺលោកតែប្រាស្រ័យផ្សារភ្ជាប់ជាមួយសង្គមកម្ពុជាក្នុង ពេលមានបញ្ហាប្រឈម ដូចយ៉ាងសម័យកូវីដ-១៩ ។

លោកជំទាវ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២៥កក្កដានេះ “ទឹកចិត្តមនុស្សធម៌និងស្រលាញ់ជាតិ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនាព្រឹកនេះក្នុងការចូលរួមបរិច្ចាកឈាម។ សូមមេត្តាចូលរួមអោយបានច្រើនកុះករ ” ៕




Theme images by Radius Images. Powered by Blogger.