ករណីគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅក្នុងចំណុចខណ្ឌច្បារអំពៅនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២៤ ម្ចាស់រថយន្តគឺ អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយវគ្គ១

ខេត្តកណ្ដាល: ពិតជាផ្ទួនៗតែម្ដងលោកប៉ា ចាន់ វិសាល អធិការរងស្រុកកៀនស្វាយ ទទួលផែន ព្រហ្មទណ្ឌ ជួបគ្រោះថ្នាក់ ចរាចរណ៍ នៅលើផ្លូវជាតិលេខ ១ ឋិតក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រវាង រថយន្ត ឡិចស៊ីស330 និង330ដូចគ្នា បញ្ច្រាសទិសគ្នាពីលិចទៅកើត លោក ប៉ា ចាន់វិសាលទិសដៅពីលិចមកកើតចូលកន្លងខាងគេ ឮថាសុំចរចារអោយគេ3000$តែខាងរងគ្រោះមិនព្រម ។

សូមបញញជាក់ផងដែរថា : ២១ថ្ងៃនៃករណីគ្រោះថ្នាក់ចរាចរណ៍ ដល់រន្ធត់កើតឡើងនៅស្រុកកៀនស្វាយខេត្តកណ្ដាលដែលបណ្ដាលឲ្យមន្ត្រីចំនួនពីរនាក់ស្លាប់បាត់បង់ជីវិត និងនារីក្មេងខ្ចីអនិកជនចំនួនពីរនាក់ទៀតរបួសធ្ងន់ ព្រឹត្តិការណ៍កើតឡើងនៅថ្ងៃទី ១១ខែមករាឆ្នាំ ២០២៤ មកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់។

ទាក់ទិនទៅនឹងម្ចាស់រថយន្ត ពាក់ផ្លាកលេខនប)ដែលគេស្គាល់ឈ្មោះថាប៉ា ចន្ទវិសាលជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ ដែលធ្លាប់មានរឿងអាស្រូវបុកមនុស្សស្លាប់នាឆ្នាំកន្លងមកបើយោងតាមដីការបស់តុលាការខេត្តកណ្ដាល នៅពេលនេះ ហាក់នៅរក្សាភាពស្ងៀមស្ងាត់ ធ្វើអោយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ ទូទាំងប្រទេស មិនយល់ ពីការអនុវត្តច្បាប់ ដែលបានចែង នៃស្ថាប័នពាក់ព័ន្ធ ។

រឿងចាស់មិនទាន់ចប់ត្រឡប់មករឿងថ្មីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដដែល តែនៅតែរក្សាភាពស្ងៀមស្ងាត់ ជាបន្ត មន្ត្រីជាមួយចំនួន ខ្លះគាត់បាននិយាយថាពិតជាសូមសរសើរដោយស្មោះចំពោះលោកអធិការរងស្រុកកៀនស្វាយ ជិះផ្លាកលេខ គ្មានលិខិតអនុញ្ញាត រថយន្តអត់បង់ពន្ធបង្កើនបទល្មើសក្នុងនាមជាមន្ត្រី ចំណែកក្រសួងមហាផ្ទៃនៅតែរក្សាភាពស្ងប់ស្ងៀម ដោយមិនបានបង្ហាញនិងចាត់វិធានការណាមួយចំពោះលោកប៉ាចន្ទវិសាល ដែលជាម្ចាស់រថយន្តនោះ ។

ដោយឡែកនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៤នេះ ជួបរឿងគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត ដែលធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទិដ្ឋភាពដែលបានកើតឡើងផ្ទួនៗគ្នាយ៉ាងនេះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *