ឃើញហើយ មិនហ៊ានបង្ក្រាបរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាច្រើនគ្រឿង កំពុងធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញយ៉ាងសំពីសំពោង ឆ្លងកាត់សមត្ថកិច្ចជំនាញ ជាច្រើនស្រុក យកមកលក់ក្នុងទីរួមខេត្តបាត់ដំបង បានយ៉ាងរលូន ..!!!

បាត់ដំបង ៖ រាល់ថ្ងៃគេសង្កេតឃើញ រថយន្ត ម៉ាក នីសាន់ រថយន្តអ៊ុសុយសុយ និងសាំយ៉ុង កែច្នៃខុសលក្ខណៈបច្ចេកទេស កង់ក្រោយ៤.មុខ២ ជាច្រើនគ្រឿង កុំពុងធ្វើចរាចរណ៍តាម ដងផ្លូវជាតិលេខ៥ទិសដៅដឹកជញ្ជូនទំនិញកំពីងសំពោងមកពីច្រកទ្វារអន្តរជាតិដូង ហៅ(បានឡែម)ក្នុងទឹកដីស្រុកកំរៀង.និង ច្រកអូររំដួល.ស្រុកភ្នំព្រឹកព្រំដែនកម្ពុជា ថៃ ដឹកឆ្លងកាត់ ស្រុកបវេល និងស្រុកថ្មគោល និងក្រុងបាត់ដំបង ចូលមកលក់ក្នុងទីរួមខេត្តបាត់ដំបង។
ប្រភពច្បាស់ ពីអ្នករកស៊ីដឹកទំនិញដូចគ្នា បានបង្ហើបប្រាប់អង្គភាព គេហទំព័រប្រមាញ់ជាយដែន យើងអោយដឹងថា ÷រថយន្តដឹក សំពីងសំពោង កែច្នៃខុសបច្ចេកទេសទាំងអស់នោះ គឺគេមានខ្សែខ្នងបង្អែកធំនៅពីក្រោយ។

ហើយក៏គេបង់អោយសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ដែរ។
ដោយគេដឹកពីឆ្លងកាត់តាមបណ្ដាស្រុកមកទីរួមខេត្តបាត់ដំបង បានដោយយ៉ាងរលូនហើយសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ មិនហ៊ានបង្ក្រាបនោះទេ។
ជាការកត់សម្គាល់កន្លងមកសម្ថតកិច្ចក្រសួងសារធារណៈការនិងដឹក ជញ្ជូន ក៏ដូចជា លោកឧត្តមសេនីយ៍ទោ (សាត គឹម សាន) ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង.ធ្លាប់បានព្រមានដល់ម្ចាស់យានយន្ត ដែលកែច្នៃទ្រុងខុសបច្ចេកទេសយកបងអនុវត្តតាមច្បាប់ឲ្យខានតែបានថែមទៀតផង។

ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ខណៈគេសង្កេតឃើញថា យានយន្តកែច្នៃខុសបច្ចេកទាំងនោះ នៅ តែធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ បានយ៉ាងរំភើយដដែល។
ក្នុងន័យនេះក្រសួងបញ្ជាក់ថា គឺជាការក្រើនរម្លឹកការ ទប់ស្កាត់រាល់យានយន្ដកែច្នៃខុសបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់ទាំងអស់ ទៅតាមផ្លូវច្បាប់ សមត្ថកិច្ច តាមដងផ្លូវ ត្រូវតែចូលអនុវត្តអោយខានតែបាន។

ដូចជាក់ស្តែង នៅថ្ងៃទី ១៩.ខែកញ្ញា ឆ្នាំ ២០២៣នេះ រថយន្តកែច្នៃប្រភេទ នីសាន់ រថយន្តអ៊ុសុយសុយ.និងរថយន្តសាំយ៉ុង ខុសលក្ខណៈបច្ចេកទេសនៅតែបន្តធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៥ បានដដែល ភាគច្រើន សម្រាប់ដឹកជញ្ជូនទំនេញចេញពីព្រំដែនកម្ពុជា-ថៃ។

ទទ្ទឹមនឹងនោះ ក៏មានប្រជាពលរដ្ឋជាច្រើនកំពុងតែត្អូញត្អែនិងរិះគន់ ហើយក៏ទទូចឲ្យអាជ្ញាធរចុះបង្រ្កាបរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនេះផងដែរ។ ការកែច្នៃរថយន្ដ ដាក់កង់ ខាងក្រោយ៤.មុខ២ គឺខុសលក្ខណៈបច្ចេកទេស ងាយបង្កគ្រោះថ្នាក់ដល់មនុស្ស ឱ្យរងរបួស និងស្លាប់បាត់បង់ជីវិត។

កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់អះអាងដែរ ថា មិនតែម្ចាស់យានយន្តកែច្នៃទេ ដែលត្រូវយកមកអនុវត្តទៅតាមច្បាប់ សូម្បីយានដ្ឋានកែច្នៃដំឡើងយានយន្តទាំងនេះ ក៏អាចប្រឈមនឹងការបិទទ្វារផងដែរ ប្រសិនបើយានដ្ឋានមិនបានគោរព តាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស និងច្បាប់ដឹកជញ្ជូនក្នុងប្រទេស។
ម្ចាស់យានយន្តកែច្នៃថយន្តខុសទម្រង់ដើមបែបនេះ គឺអាចបង្កឱ្យមានគ្រោះថ្នាក់កើតទើ្បងជាយថាហេតុ ដែលអាច ប៉ះពាល់ ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃថែមទៀតផង.ដូច្នេះសូមអ្នកដែលបានតទ្រុងហើយកែច្នៃខុសបច្ចេកទេស មេត្តាធ្វើការកែសម្រួលឡើងវិញ រីឯអ្នកមិនទាន់បានកែច្នៃសូមកុំប្រព្រឹត្តិអី ព្រោះការធ្វើនេះខុសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ចំពោះវិធានការ តម្រូវឱ្យម្ចាស់យានយន្តទាំងនោះទម្លាក់អីវ៉ាន់ចុះរួចកែសម្រួលដូចទម្រង់ដើមឡើងវិញ និងធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពខុសច្បាប់ ៕

ជុំវិញរឿងនេះសារព័ត៌មានយើងមិនទាន់បានធ្ងើកិច្ចសម្ភាស៍ ផ្នែកផែនសណ្តាប់ធ្នាប់នៃស្នងការនគរបាលខេត្តបាត់ដំបង នៅឡើយទេ ព្រោះមិនមានលេខទូរសព្ទ ជុំវិញករណីខាងអង្គភាពសារព័ត៌មានគេហទំព័រប្រមាញ់ជាយដែយ យើងរងចាំការស្រាយពន្យល់ពីភាគីពាក់ព័ន្ធ តាមរបបសារព័ត៌មានរៀងរាល់ម៉ោងធ្វើការ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *