ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ និងយកគ្រឿងចក្រឈូសឆាយកែលម្អផ្លូវ លំ១ខ្សែនិងស្ដារប្រឡាយបង្ហូរទឹកនៅស្រុក សាលាក្រៅ..!!!

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី១៤ខែកញ្ញា
ឆ្នាំ២០២៣នេះ លោក សៅ សារ៉ាត់ អ្នកតំ
ណាងរាស្ត្រមណ្ឌលប៉ៃលិន,លោកឈូរ សុ
ភ័ក្រ សប្បុរសជន និងជាម្ចាស់គ្រឿងចក្រ រួមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ រដ្ឋ
បាលស្រុកសាលាក្រៅ បានអញ្ជើញនាំយកគ្រឿងចក្រមកឈូសឆាយកែលម្អផ្លូវលំមួយខ្សែ ប្រវែង១០០០ម៉ែត្រ ដែលរងការខូចខាតដោយសារទឹកភ្លៀង និងស្ដារប្រឡាយបង្ហូរទឹកសងខាងផ្លូវចំនួន ៣កន្លែង ប្រវែងសរុបប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរអិល និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក សៅ សារ៉ាត់ បានមានប្រសាសន៍ថា ÷ដោយមានការស្នើសុំពីមេភូមិ និងប្រជាព
លរដ្ឋក្នុងភូមិទាំងពីរ គឺភូមិអូររអិល និងភូមិអូរឈើក្រំ យើងបានសម្រេចធ្វើការឈូសឆាយកែលម្អផ្លូវ និងសម្រួលប្រ
ឡាយបង្ហូរទឹកសងខាងផ្លូវ ជូនប្រជាព
លរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងរំដោះទឹកភ្លៀងកុំអោយហូរសាចលើផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ។

លោកបានបន្តថា÷ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស ធ្វើឲ្យផ្លូវមួយខ្សែរងការខូចខាតលំបាកក្នុងការធ្វើដំណើរ និង ធ្វើឲ្យប្រឡាយទឹកសងខាងផ្លូវ និងលូបង្ហូរទឹក កកស្ទះមិនអាចឲ្យទឹកហូបបាន។ ហេតុនេះការចុះឈូសឆាយកែលម្អផ្លូវ និងសម្រួលផ្លូវទឹកនេះ គឺជារឿងចាំបាច់ សម្រា
ប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែ
លជាឆន្ទះរួមរបស់ថ្នាក់ដឹកនាំរបស់គណ
បក្សប្រជាជនកម្ពុជា បន្ថែមលើគំរោងអភិ
វឌ្ឍនានា របស់អាជ្ញាធរឃុំស្ទឹងកាច់ ហើយ
ក៏សមស្របទៅតាមគោលនយោបាយរប
ស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកក៏បានមានប្រសាសន៍ថ្លែងអំណរ
គុណដល់សប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភ ជ្រោម
ជ្រែងឲ្យដំណើរការកែលម្អផ្លូវនេះទទួលបានលទ្ធផលល្អប្រសើរ និងសូមសំណូ
មពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោ
គយល់ចំពោះផលប៉ះពាល់ផ្សេងៗពីការ
អនុវត្តការងារនេះ៕ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *