ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានថ្មី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោកឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន, លោក លោកស្រីប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើននាក់។ លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្តប៉ៃលិន ដែលរយៈពេលកន្លងមក បានរួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើសេវា ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្របខណ្ឌយុទ្ធសាស្ត្រនៃគោលនយោបាយដីធ្លី ឲ្យបានសម្រេច និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ លោកឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងជំរុញដល់មន្ត្រីជំនាញ និងប្រធានមន្ទីរថ្មី ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងមន្ទីរឲ្យបានល្អ ពោលគឺសំដៅលុបបំបាត់ ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារ លើការផ្ដល់សេវា ជូនប្រជាពលរដ្ឋ ដែលមករកសេវាពីមន្ទីរ ជាមួយគ្នានោះត្រូវរៀបចំនីតិវិធី ក្នុងការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនៈវត្ថុ ជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឲ្យសម្រេចតាមផែនការ។ ក្នុងនោះពាក់ព័ន្ធវិស័យសំណង់ត្រូវចាត់មន្ត្រីចុះពិនិត្យគុណភាពសំណង់ ជំរុញដល់បងប្អូនប្រជាពលរដ្ឋ ស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការ ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងារមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ។ ជាមួយគ្នានេះ ត្រូវទប់ស្កាត់ ការរំលោភលើដីសាធារណៈ ដូចជាដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើអោយប៉ះពាល់ ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ ឱ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់ ។ លើសពីនេះត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុ អោយយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងរដ្ឋបាលខេត្តផងដែរ។ ជាការឆ្លើយតមលោក ហុង ពៅ ដែលទើបទទួលការតែងតាំងថ្មី បានបញ្ជាក់ថា លោកនឹងប្តេជ្ញាចិត្តដឹកនាំស្ថានប័នមួយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ សហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត ដើម្បីចូលរួមបម្រើសេវា ឲ្យបានលឿន រហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋផងដែរ។ ដោយ÷ស សារឿន
You might like
ឯកឧត្ដម គួច ចំរើន អភិបាល អញ្ជើញ។ ចុះពិនិត្យនិង ណែនាំ អប់រំ ដោយផ្ទាល់ដល់ប្អូនៗដែលចូលបង្ហោះម៉ូតូនៅតាមទីសាធារណៈ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ..!?
21/07/2024
4 Likes
8
នាយឧត្តមសេនីយ៍ ស ថេត អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង..!?
21/07/2024
3 Likes
10
សមត្ថកិច្ចមូលដ្ឋាន សហការជា១ពលរដ្ឋ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ដែលធ្វើឃា ត កម្មទៅលើស្ត្រីម្នាក់ស្លាប់ ឥ ឡូវ ឃាត់ខ្លួនបានហើយ..!!?
14/07/2024
14 Likes
15
ក្មេងទំនើង៧នាក់ ជំនាញខាងគប់កញ្ចក់រថយន្តប្រជាពលរដ្ឋនិងអ្នកដំណើរពេលរាត្រី នៅស្រុកមង្គលបូរី ត្រូវនគរបាលឃាត់ខ្លួន..!!?
14/07/2024
11 Likes
14